ជប៉ុនជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់អ៊ីរ៉ង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ជប៉ុនជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់អ៊ីរ៉ង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
ជប៉ុនជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់អ៊ីរ៉ង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (VNA)


(VOVworld) – នាថ្ងៃទី ៧ ធ្នូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
បានឲ្យដឹងថា៖ ប្រទេសនេះបានសម្រេចផ្តល់ប្រាក់ជំនួយចំនួន ២ លាន ២ សែន
 ដុល្លាអាមេរិកលើវិស័យសុវត្ថិភាពនុយក្លេអ៊ែរសំដៅជួយឧបត្ថម្ភប្រទេសនេះ
អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយលោកខាងលិច។ ថ្លែងមតិ
 នៅសន្និសីទកាសែតនៅរដ្ឋធានីតូក្យូបន្ទាប់ពីការចរចារជាមួយសមភាគីអ៊ីរ៉ង់
 លោក Javad Zarif  រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida​ ប្រកាសថា៖
 ទំនាក់ទំនងទ្វេភាគីកំពុងអនុវត្តជាជំហានៗលើវិស័យជាច្រើនក្នុងនោះមាន
កិច្ចស ហប្រត្តិការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរផងដែរ។ មុននោះ រដ្ឋមន្ត្រីការ
បរទេសអ៊ីរ៉ង់ លោក Javad Zarif   បានស្វាគមន៍ការរួមវិភាគទានមានចរិត
លក្ខណៈស្ថាបនារបស់ជប៉ុនដែលជួយជំរុញយ៉ាងខ្លាំងការអនុវត្តកិច្ចព្រមព្រៀង
ពោលខាងលើ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ