ជប៉ុនជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់កម្ពុជាលើកកំរិតហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍

ជប៉ុនជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់កម្ពុជាលើកកំរិតហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ - ảnh 1
ស្ពានអ្នកលឿងឬហៅថាស្ពាន Tsubasa ដែលតភ្ជាប់រាជធានីភ្នំពេញទៅនឹងទីក្រុហូជីមិញរបស់វៀតណាម ត្រូវបានកសាងឡើងក្រោមហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
 (រូបថត៖thecambodiaherald.com)

(VOVworld) - នាថ្ងៃទី២១ មិនា ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ជប៉ុនយល់
ព្រមផ្ដល់កញ្ចប់កម្ចីនិងជំនួយឧបត្ថម្ភឥតសំណង់ចំនួន១៨១លានដុល្លាអាមេរិក
សំរាប់ភ្នំពេញដើម្បីអនុវត្តន៍គំរោងការណ៍លើកកំរិតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ
គមនាគមន៍និងកំចាត់មីននៅប្រទេសអាស៊ីអាគ្នេយ៍នេះ។តាមសេច ក្ដីថ្លែងការណ៍
របស់ក្រសួងការបរទេសកម្ពុជាថា រដ្ឋមន្រ្តីការបរទេសលោក ហោ ណាំហុងនិងឯក
អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោក Yuji Kumamaru បានចុះ ហត្ថលេខកិច្ចព្រម
ព្រៀងពោលខាងលើនៅរាជធានីភ្នំពេញក្រោមការធ្វើក្សិណសាក្សីរបស់នាយក
រដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែននិងអនុរដ្ឋមន្រ្តីការបរទេសជ៉បុន លោក
 Masakazu Hamachi។លោក Kumamaru សង្ឃឹមថា គំរោងការណ៍នេះ នឹងជួយ
បង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ