ជប៉ុនជំរុញកិច្ចសហប្រតិបត្តិការក្នុង G7
|
ជប៉ុនជំរុញកិច្ចសហប្រតិបត្តិការក្នុង G7 (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងអញ្ជើញទៅបំពេញ
ទស្សនកិច្ចការទូតនៅប្រទេសជាសមាជិកក្រុមបណ្ដាប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍ (G7) នាប៉ុន្មានខែដើមឆ្នាំ ២០១៦ មុនពេលសន្និសីទកំពូល G7 ត្រូវ
បានរៀបចំ ឡើងនៅជប៉ុនសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុក។ តាម
គំរោង របៀបវារៈ នៃសន្និសីទកំពូល G7 លើកនេះនឹងរួមមានបញ្ហាសន្តិសុខ
នាវាចរណ៍ ជនអន្តោ ប្រវេសន៍និងលិទ្ធិភេរវកម្ម។ នេះគឺជាសន្និសទីកំពូល
G7 ដំបូងដែលត្រូវបានរៀប ចំឡើងនៅជប៉ុនគិតតាំងពីឆ្នាំ ២០០៨ មក។
សន្និសីទនេះត្រូវបានចាត់ទុកជា ឱកាសដើម្បីនាយករដ្ឋមន្ត្រី Abe ប្រកាស
សមិទ្ធិការទូតរបស់ខ្លួនមុនការបោះ ឆ្នោតព្រឹទ្ធសភា៕