ជប៉ុនជំរុញឲ្យអនុម័តលើ CPTPP
(VOVWORLD) -រដ្ឋមន្ត្រីទទួលបន្ទុក CPTPP របស់ជប៉ុន លោក Toshimitsu Motegi បានអះអាងថា៖ CPTPP គឺជាលទ្ធផលលោតផ្លោះក្នុងទស្សនៈជំរុញពាណិជ្ជកម្មសេរី។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe |
គណរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាថ្ងៃទី ២៧ មិនា បានអនុម័តលើគម្រោងច្បាប់មួយចំនួន សំដៅឆ្ពោះទៅការអនុម័តកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីទទួលបន្ទុក CPTPP របស់ជប៉ុន លោក Toshimitsu Motegi បានអះអាងថា៖ CPTPP គឺជាលទ្ធផលលោតផ្លោះក្នុងទស្សនៈជំរុញពាណិជ្ជកម្មសេរី។ តាមផែនការ រដ្ឋាភិបាលជប៉ុននឹងដាក់ជូនគម្រោងច្បាប់ទាំងនេះ ទៅកាន់សម័យប្រជុំរដ្ឋសភា ដែលអូសបន្លាយដល់ថ្ងៃទី ២០ មិថុនាខាងមុខ។
ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត ឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច លោក Somkid Jatusripitak បានវាយតម្លៃថា៖ ថៃចាំបាច់ត្រូវពិចារណាក្នុងការចូលរួម CPTPP គឺសំដៅជំរុញរាល់សកម្មភាពពាណិជ្ជកម្មដែលមានសក្ដានុភាព។ រដ្ឋាភិបាលថៃកំពុងបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម រៀបចំរបាយការណ៍ស្រាវជ្រាវអំពីផលប្រយោជន៍ និងផលវិបាក ខណៈដែលថៃចូលរួមកិច្ចព្រមព្រៀងនេះផងដែរ៕