ជប៉ុនដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ២៦ ឧសភា រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទណ្ឌកម្មបន្ថែមតម្រង់ទៅលើរុស្ស៊ី ក្នុងនោះការហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសអឺរ៉ុបមួយនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងការបរទេសរបស់ជប៉ុនបានឲ្យដឹងថា ជប៉ុននឹងហាមឃាត់ការនាំចេញទំនិញទៅកាន់អង្គភាពចំនួន ៨០ របស់រុស្ស៊ី រួមទាំងក្រុមហ៊ុនមួយចំនួនដែលទាក់ទងនឹងយោធា និងបច្ចេកវិទ្យាផងដែរ។ ការហាមប្រាមនឹងចូលជាធរមានចាប់ពីថ្ងៃទី ២ ខែមិថុនា។ លើសពីនេះ ជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលរុស្ស៊ីចំនួន ១៧ នាក់និងអង្គភាពចំនួន ៧៨ ហើយនឹងដាក់កំហិតលើសកម្មភាពទូទាត់ និងប្រតិបត្តិការដើមទុនរបស់បុគ្គល និងអង្គភាពទាំងនេះ។ ជប៉ុនក៏បានពិចារណាបន្ថែមលើការហាមឃាត់ការនាំចេញទំនិញដែល "អាចរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពផលិតកម្មឧស្សាហកម្មរបស់រុស្ស៊ី”៕