ជប៉ុនដាស់តឿនអាមេរិកអនុម័តលើ TPP

ជប៉ុនដាស់តឿនអាមេរិកអនុម័តលើ TPP - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៩ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន
ដាស់តឿនរដ្ឋាភិបាលអាមេរិក បញ្ចុះបញ្ចូលរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) យ៉ាងឆាប់ៗ សំដៅធានាឲ្យកិច្ច
ព្រមព្រៀងរវាងប្រទេសចំនួន១២នេះចូលជាធរមាននាពេលខាងមុខ។នៅ
ព្រឹត្តិការណ៍មួយដើម្បីផ្សព្វផ្សាយការវិនិយោគចូលក្នុងជប៉ុន​ ដែលបានប្រព្រឹត្តទៅ
នៅខាងក្រៅសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.ប នោះ នាយក
រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានថ្លែងថា ជប៉ុននិងអាមេរិកចាំបាច់ត្រូវសំរេចលើ
ការអនុម័តកិច្ចព្រមព្រៀង TPP កាន់តែឆាប់កាន់តែល្អ។ភាពជោគជ័យឬបរាជ័យនៃ
កិច្ចព្រមព្រៀងនេះ នឹងកំណត់ទិសដៅឲ្យប្រព័ន្ធពាណិជ្ជកម្មសេរីទូទាំងពិភពលោក
 ក៏ដូចជាបរិយាកាសយុទ្ធសាស្ត្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
មុននោះ នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Abe បានជួបសន្ទនាជាមួយបេក្ខ
ជន ប្រធានាធិបតីអាមេរិករបស់គណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary
Clinton។ ខណៈដែលលោក Abe អះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះ TPP ប៉ុន្តែ
 លោកស្រី Clinton បន្តប្រឆាំងជំទាស់កិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ