ជប៉ុនត្រៀមខ្លួនជាស្រេចជួយ IAEA ត្រួតពិនិត្យការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសជប៉ុន លោក  Taro Kono នឹងគាំទ្រទីភ្នាក់ងារបរមាណូ អន្តរជាតិ (IAEA) ប្រសិនបើ អង្គការនេះដំណើរការត្រួតពិនិត្យមូលដ្ឋាននុយក្លេ អ៊ែររបស់ ស.ប.ប.ក.។ 
ជប៉ុនត្រៀមខ្លួនជាស្រេចជួយ IAEA ត្រួតពិនិត្យការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1 ជប៉ុនត្រៀមខ្លួនជាស្រេចជួយ IAEA ត្រួតពិនិត្យការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក  Taro Kono នឹងគាំទ្រទីភ្នាក់ងារបរមាណូ អន្តរជាតិ (IAEA) ប្រសិនបើ អង្គការនេះដំណើរការត្រួតពិនិត្យមូលដ្ឋាននុយក្លេ អ៊ែររបស់ ស.ប.ប.ក.។ ថ្លែងមតិក្នុងជំនួបជាមួយអគ្គនាយក  IAEA លោក Yukia Amano នាថ្ងៃទី ៥ កក្កដា នៅអូទ្រីស លោក Kono បានសង្កត់ធ្ងន់ថា៖ ជប៉ុន ត្រៀមខ្លួនជាស្រេចចែករំលែកថវិការចាំបាច់ទឹកមួយចំណែកសំរាប់ការត្រួតពិនិត្យដូច្នេះ ហើយបញ្ជូនបណ្ដាអ្នកជំនាញការទៅជួយឧបត្ថម្ភខាងបច្ចេកទេស ក្នុង ករណី ស.ប.ប.ក. ព្រមទទួលសំណើររបស់ IAEA។ រីឯខ្លួនវិញ អគ្គនាយក IAEA លោក Amano បានឲ្យដឹងថា៖ ប្រសិនបើទទួលបានសំណូមពរធ្វើការត្រួត ពិនិត្យ IAEA អាចអនុវត្តយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ