ជប៉ុននិង EU បន្តដាក់សម្ពាធទៅលើ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអំពាវនាវអនុម័តលើសេចក្តីសម្រេចចិត្តថ្មីរបស់ អ.ស.ប. ដែលដាក់ បទដាក់ទណ្ឌកម្មរឹងមាំថែមទៀតទៅលើ ស.ប.ប.ក.។ 
ជប៉ុននិង EU បន្តដាក់សម្ពាធទៅលើ ស.ប.ប.ក.  - ảnh 1 ជប៉ុននិង EU បន្តដាក់សម្ពាធទៅលើ ស.ប.ប.ក. 

(VOVworld) – នាថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអំពាវនាវអនុម័តលើសេចក្តីសម្រេចចិត្តថ្មីរបស់ អ.ស.ប. ដែលដាក់ បទដាក់ទណ្ឌកម្មរឹងមាំថែមទៀតទៅលើ ស.ប.ប.ក.។ ក្នុងជំនួបធ្វការជាមួយអគ្គ លេខាធិការ អ.ស.ប. លោក Antonio Guterres នៅទីក្រុង New York អាមេរិក លោក Kishida បានចាត់ទុកថា៖ ការគំរាមកំហែងពីព្យុងយ៉ាងបានឈានទៅដល់ ដំណាក់កាលថ្មី ក្នុងពេលដែល ស.ប.ប.ក. បន្តសាកល្បងការបាញ់កាំជ្រួច មីស៊ីលឆ្លង់ទ្វីប (ICBM)។ ការដាក់សម្ពាធទៅលើព្យុងយ៉ាងគឺសំខាន់ក្នុងនោះតួនា ទីរបស់ចិនគឺស្នូល។ មុននេះ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានជួបធ្វើការជាមួយ សមភាគីថៃ លោក Don Pramudwinai នៅខាងក្រៅសន្និសីទរបស់ អ.ស.ប.ដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ក្នុងការដាក់ សម្ពាធខ្លាំងក្លាថែមទៀតទៅលើព្យុងយ៉ាងដើម្បីគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ក្នុងពេលនោះ បណ្ដារដ្ឋមន្ត្រីការបរទេសជាសមាជិក EU ដែលកំពុងមានកិច្ចប្រជុំ នៅទីក្រុង Brussels (បែលហ្ស៊ីក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការ សាកល្បងកាំជ្រួច  ICBM របស់ ស.ប.ប.ក. នាពេលកន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ