ជប៉ុននិងកម្ពុជាឯកភាពគ្នាជំរុញការប្រតិបត្តិ RCEP

(VOVWORLD) - សូមគូសបញ្ជាក់ថា ដោយមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ នេះ  RCEP រួមមានប្រទេសសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលស្រូបយក ៣០% នៃចំនួនប្រជាជន។ 
ជប៉ុននិងកម្ពុជាឯកភាពគ្នាជំរុញការប្រតិបត្តិ RCEP - ảnh 1លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio (រូបថត៖ Reuters)

នាថ្ងៃទី ២០ ខែមីនា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពគ្នាក្នុងការធានាការអនុវត្តពេញលេញ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីផលប្រយោជន៍ដល់គ្រប់ភាគី។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាពពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

កម្ពុជាជាកន្លែងបង្អង់ដំណើរទី ២ នៃដំណើរទស្សនកិច្ចនៅអាស៊ីរបស់នាយករដ្ឋមន្ត្រីជប៉ុន។ មុននេះនាយករដ្ឋមន្ត្រីជប៉ុនបានទៅបំពេញទស្សនកិច្ចនៅឥណ្ឌា។

សូមគូសបញ្ជាក់ថា ដោយមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ នេះ  RCEP រួមមានប្រទេសសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលស្រូបយក ៣០% នៃចំនួនប្រជាជន។ (ស្មើនឹង ២,៧ ពាន់លាននាក់) និងផលិតផលក្នុងស្រុកសរុប (GDP - ស្មើនឹង ២៦.២០០ ពាន់លានដុល្លារ)។ ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក RCEP នឹងលុបចោល ៩០% នៃពន្ធលើទំនិញដែលត្រូវបានជួញដូររវាងប្រទេសហត្ថ លេខីក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ RCEP ត្រូវបានរំពឹងថានឹងបង្កើតខ្យល់ថ្មីមួយដើម្បីជម្រុញការស្តារឡើងវិញរបស់តំបន់ក្រោយជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងជាកាតាលីករដែលរួមចំណែកដល់ការជម្រុញសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ