ជប៉ុននិងកូរ៉េខាងត្បូងជួបសន្ទនាយុទ្ធសាស្ត្រលើកទី ១២

(VOVworld) –​ នាថ្ងៃទី ១០ មករា ក្នុងការសន្ទនាយុទ្ធសាស្ត្រលើកទី​ ១២ រវាង ជប៉ុននិង
កូរ៉េខាងត្បូង ដែលបានប្រព្រឹត្តទៅ នៅទីក្រុងតូក្យ (ជប៉ុន) ភាគីទាំង ២ បានឯកភាពអំពី
កិច្ចសហប្រតិបត្តិការដើម្បីកសាងនិងពង្រឹងទំនាក់ទំនងទ្វេភាគី។ តាមរបាយការណ៍
របស់ក្រសួងការបរទេសជប៉ុនឲ្យដឹងថា​៖ ភាគីទាំង ២​ បាន ផ្លាស់ប្តូរទស្សនៈវិស័យ​ដោយស្មោះត្រង់អំពីរបៀបពង្រឹងនិងពង្រីកទំនាក់ទំនងជប៉ុន-កូរេខាងត្បូង។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Chikao Kawai បានពិភាក្សាជាមួយសមភាគី
កូរេខាងត្បូង លោក Ahn Ho-young ថា៖ ប្រទេស ទាំង ២ នឹងចែករំលែក “បណ្ដា
តំលៃនិងផលប្រយោធន៍សារវន្ត”។ ទន្ទឹមនឹងនោះ លោក Kawai បានធ្វើឡើងកិច្ច
សហប្រតិបត្តិការទ្វេភាគី ដើម្បីកសាងទំនាក់ទំនង មួយ “ឆ្ពោះទៅអនាគត” ដោយ
មិនអើពើដល់ “រាល់ការលំបាកសាកល្បងដែល កើតមាបឡើងម្តងៗ”។ អនុរដ្ឋមន្ត្រី
ការបរទេសជប៉ុនក៏បានចាត់ទុកដែរថា៖ ភាគីទាំង ២​ ត្រូវពិគ្រោះយោបល់យ៉ាងជិតស្និត បង្កើនកិច្ចសហប្រតិបត្តិការ រវាងជប៉ុន-កូរ៉េខាងត្បូងនិងអាមេរិកក្នុងបញ្ហារបស់សាធារ
ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ទៀតផង៕

ជប៉ុននិងកូរ៉េខាងត្បូងជួបសន្ទនាយុទ្ធសាស្ត្រលើកទី ១២  - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Chikao Kawai (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ