ជប៉ុននិងចិនបន្តត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោកស៊ីជីនពីង

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi និងសមភាគីចិន លោកWang Yi បានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធក្នុងការការរៀបចំដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិន លោក ស៊ីជីនពីង ទៅកាន់ប្រទេសជប៉ុននានិទាឃរដូវឆ្នាំនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីររូប ទើបបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីអំពីស្ថានភាពជំងឺរាតត្បាតនិងការត្រៀមរៀបចំខ្លឹមសារនានាសម្រាប់ដំណើរទស្សនកិច្ចនេះ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោក Motegi បានវាយតម្លៃខ្ពស់ ចំពោះការជួយគាំទ្ររបស់ទីក្រុងប៉េកាំងសម្រាប់ជើងហោះហើរជម្លៀសប្រជាពលរដ្ឋជប៉ុនពីទីក្រុងវូហានមកកាន់ប្រទេសខ្លួនវិញ។

លោក  Wang Yi បានជូនដំណឺងអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីក្រុងប៉េកាំង ក្នុងការជំនះពុះពារលើការផ្ទុះឡើងវីរុស ព្រមទាំងបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន ដូចជាការផ្គត់ផ្គង់គ្រឿងបរិក្ខាសុខាភិ បាលដល់ប្រទេសចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ