ជប៉ុននិងចិនយកចិត្តទុកដាក់ដាល់ការអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រ
(VOVworld) – នាថ្ងៃទី ១៤ មករា ក្នុងជំនួបនៅរដ្ឋធានីប៉េកាំង ចិន អតីតរដ្ឋមន្ត្រីក្រសួង
អប់រំជប៉ុន លោក Kenji Kosaka និងអនុរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Fu Ying បាន
ឯកភាពថា៖ ភាគីទាំង ២ ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រ
ដើម្បីផលប្រយោធន៍រួម និងធូស្រាលភាពតានតឹងជុំវិញ ប្រជុំកោះ Senkaku/Dao Yu លើ
សមុទ្រ Hoa Tung។ នេះគឺជាសញ្ញាសកម្ម ១ ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងជប៉ុននិង
ចិនក្លាយទៅជាអក្រក់ទៅៗ ក្នុងរយៈ ច្រើនឆ្នាំកន្លងមក។ ជំនួបពេលខាងលើអាចជាការ
ត្រៀមរៀបចំឲ្យ ដំណើរទស្សនកិច្ចនៅចិនរបស់អនុប្រធានគណៈបក្សប្រជាធិបតេយ្យ
សេរីជប៉ុន (LDP) លោក Masahiko Komura ក្នុងឋានៈជាបេសកជនពិសេសរបស់
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុក ជាការខំប្រឹងប្រែងមួយ សំដៅកែលំអរទំនាក់ទំនងទ្វេភាគី រវងប្រទេសទាំង ២ ជប៉ុន
និងចិន៕