ជប៉ុននឹងដកការរឹតត្បិតនៅតាមព្រំដែនទាំងស្រុងចាប់ពីថ្ងៃទី ១១ ខែតុលា

(VOVWORLD) - ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅសម័យប្រជុំមហាសន្និ បាតអង្គការសហប្រជាជាតិអាណត្តិទី៧៧ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២៣ ខែកញ្ញា។

ជប៉ុននឹងដកការរឹតត្បិតនៅតាមព្រំដែនទាំងស្រុងចាប់ពីថ្ងៃទី ១១ ខែតុលា - ảnh 1ផ្លូវដើរទិញឥវ៉ាន់មួយនៅ Hyogo ប្រទេសជប៉ុន។ (រូបថត៖ AFP/VNA)
ជាផ្នែកមួយនៃផែនការគ្រប់ជ្រុងជ្រោយអំពីការស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ រដ្ឋាភិបាលជប៉ុនគ្រោងនឹង ដកការរឹតត្បិតនៅតាមព្រំដែនទាំងស្រុងចាប់ ពីថ្ងៃទី ១១ ខែតុលា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅសម័យប្រជុំមហាសន្និ បាតអង្គការសហប្រជាជាតិអាណត្តិទី៧៧ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២៣ ខែកញ្ញា។
តាមនោះ ចាប់ពីថ្ងៃទី ១១ ខែតុលា ជប៉ុននឹងដកចោលទាំងស្រុងនូវការដាក់ កំហិតលើចំនួនមនុស្សឆ្លងចូលប្រទេស ជំនួសឲ្យការកំណត់បច្ចុប្បន្នគឺ ៥០.០០០ នាក់ ក្នុងមួយថ្ងៃ ក៏ដូចជាលុបចោលទាំងស្រុងនូវការដាក់កំហិតលើការធ្វើដំណើរ ទេសចរណ៍បុគ្គល និងការរឹតត្បិតលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏នឹងចាប់ផ្ដើមកម្មវិធីជំរុញទេសចរណ៍ ដូចជាការបញ្ចុះតម្លៃការធ្វើដំណើរ ទេសចរណ៍ទូទាំងប្រទេស ការបញ្ចុះតម្លៃសម្រាប់ការចូលរួមព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីជួយទ្រទ្រង់អាជីវកម្មក្នុងវិស័យសេវាកម្ម ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ-១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ