ជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥ចេញសេចក្ដីថ្លែងការណ៍ដោយថ្កោល ទោសស.ប.បកូរ៉េ

(VOVWORLD) -នាថ្ងៃទី១ ឧសភា ជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥ (រួមមាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន ទួរមេនីស្ថាន និងអ៊ូបេគីស្ថាន) បាន ចេញសេចក្ដីថ្លែងការណ៍រួមដោយថ្កោលទោសករណីសាកល្បងនុយក្លេអ៊ែរនិង បាញ់បង្ហោះកាំជ្រួចជាបន្តបន្ទាប់របស់ស.ប.បកូរ៉េនាពេលកន្លងទៅ។
ជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥ចេញសេចក្ដីថ្លែងការណ៍ដោយថ្កោល ទោសស.ប.បកូរ៉េ - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥នៅសន្និសីទកាលពីថ្ងៃទី១ ឧសភា
 (រូបថត៖Kyodo/TTXVN) 

(VOVworld) - នាថ្ងៃទី១ ឧសភា ជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥ (រួមមាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន ទួរមេនីស្ថាន និងអ៊ូបេគីស្ថាន) បាន ចេញសេចក្ដីថ្លែងការណ៍រួមដោយថ្កោលទោសករណីសាកល្បងនុយក្លេអ៊ែរនិង បាញ់បង្ហោះកាំជ្រួចជាបន្តបន្ទាប់របស់ស.ប.បកូរ៉េនាពេលកន្លងទៅ។សេចក្ដីថ្លែងការណ៍នេះត្រូវបាននាំចេញក្រោយពីសន្និសីទរដ្ឋមន្រ្តីការបរទេសជប៉ុននិង ប្រទេសអាស៊ីកណ្ដាលនានាលើកទី៦នៅរដ្ឋធានី Ashgabat របស់ទួរមេនីស្ថាន។ សេចក្ដីថ្លែងការណ៍នេះ លើកច្បាស់ថា មហិច្ឆតានុយក្លេអ៊ែររបស់ស.ប.បកូរ៉េជា ការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិនិងតំបន់ ព្រមទាំង ដាស់តឿនឲ្យព្យុងយ៉ាងគោរពសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.បស្ដីអំពីការហាមឃាត់ប្រទេសនេះធ្វើការសាកល្បងឧបករណ៍នុយក្លេអ៊ែរ និងប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួច។ នាថ្ងៃដដែល ក្នុងបម្រែបម្រួលគួរឲ្យភ្ញាក់ផ្អើល ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា លោកត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយមេដឹកនាំ ស.ប.បកូរ៉េលោក Kim Jong-un ប្រសិនបើលក្ខខ័ណ្ឌសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ