ជប៉ុននិងម៉ាឡេស៊ីអះអាងនូវគោលជំហរអំពីសមុទ្រខាងកើត

ជប៉ុននិងម៉ាឡេស៊ីអះអាងនូវគោលជំហរអំពីសមុទ្រខាងកើត - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ខាងស្ដាំ)និងសមភាគីម៉ាឡេស៊ីលោក Najib Razak
(រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី១៦ វិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងសម
ភាគីម៉ាឡេស៊ីលោក Najib Razak បានអះអាងនូវគោលជំហររួមចំពោះជំលោះដែនដី
នៅសមុទ្រខាងកើត។ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីជំនួបចរចារនៅក្រុង
តូក្យូក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក Razak នោះ នាយករដ្ឋមន្រ្តីលោក
Abe មានប្រសាសន៍ថា ជប៉ុនអះអាងនូវសារសំខាន់នៃការដែល ប្រទេសទាក់ទិន
ទាំងអស់ត្រូវស្ងប់ចិត្តហើយដោះស្រាយជំលោះខាងនាវាចរណ៍ដោយសន្តិវិធីនិង
ត្រឹមត្រូវតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដី អំពីច្បាប់សមុទ្រ
(UNCLOS)។បើទោះជាជប៉ុនមិនមែនជាភាគីមួយដែលមាន ជំលោះនៅសមុទ្រខាង
កើតក្ដី ប៉ុន្តែបានប្រឆាំងជំទាស់ជាបន្តបន្ទាប់នូវអំពើផ្លាស់ ប្ដូរសភាពដើម ព្រមទាំង
អំពាវនាវឲ្យមានការគោរពសេរីភាពនាវាចរណ៍នៅតំបន់ សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ