ជប៉ុននិងរុស្ស៊ីពន្លឿនការផ្លាស់ប្តូរអំពីសកម្មភាពរួមលើប្រជុំកោះជំលោះ

ជប៉ុននិងរុស្ស៊ីពន្លឿនការផ្លាស់ប្តូរអំពីសកម្មភាពរួមលើប្រជុំកោះជំលោះ  - ảnh 1
ជប៉ុននិងរុស្ស៊ីពន្លឿនការផ្លាស់ប្តូរអំពីសកម្មភាពរួមលើប្រជុំកោះជំលោះ (VNA)


(VOVworld) – ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានដកស្រង់ប្រភពព័ត៌មាន
 ពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី ៧ កុម្ភៈ បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ
 និងរុស្ស៊ីគ្រោងនឹងរៀបចំការចរចារមួយនាពាក់កណ្ដាលខែមិនា (អាចនាថ្ងៃទី
១៤ មិនា ខាងមុខ) នៅរដ្ឋធានីតូក្យូ ដើម្បីពិភាគ្សាអំពីការអនុវត្តសកម្មភាព
សេដ្ឋកិច្ច រួមលើប្រជុំកោះជំលោះដែលរុស្ស៊ីកំពុងគ្រប់គ្រងហើយហៅថា ប្រជុំកោះ
  Kuril ខាងត្បូង រីឯ ភាសាជប៉ុនហៅថា តំបន់ដែនដីភាគខាងជើង។​ នាថ្ងៃដ
ដែល រដ្ឋាភិបាលជប៉ុនបានបង្កើតគណៈកម្មាធិការថ្មីមួយដើម្បីស្រាវជ្រាវរបៀប
អនុវត្ត បណ្ដាសកម្មភាពសេដ្ឋកិច្ចរួមពោលខាងលើ។ ថ្លែងមតិនៅសម័យប្រជុំដំ
បូងនៃ គណៈកម្មាធិការនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
បានសង្កត់ ធ្ងន់ថា៖ ការពិភាគ្សាអំពីបញ្ហានេះគឺជាជំហានសំខាន់ឆ្ពោះទៅការ
ចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរក្រោយពីសង្គ្រាមលោកទី​ ២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ