ជប៉ុននិងរុស្ស៊ីសន្យាគោរពសេចក្ដីសំរេចចិត្តដាក់ទណ្ឌកម្មរបស់អ.ស.បទៅលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី១ កញ្ញា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono បាន សន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov អំពីបញ្ហាកូរ៉េខាង ជើង។ ភាគីទាំង២បានឯកភាពលើការអនុវត្តយ៉ាងពេញលេញនូវសេចក្ដីសំរេច ចិត្តដាក់ទណ្ឌកម្មថ្មីបំផុតរបស់អ.ស.បទៅលើព្យុងយ៉ាង។ 

(VOVworld) - នាថ្ងៃទី១ កញ្ញា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono បាន សន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov អំពីបញ្ហាកូរ៉េខាង ជើង។ ភាគីទាំង២បានឯកភាពលើការអនុវត្តយ៉ាងពេញលេញនូវសេចក្ដីសំរេច ចិត្តដាក់ទណ្ឌកម្មថ្មីបំផុតរបស់អ.ស.បទៅលើព្យុងយ៉ាង។

        ទាក់ទិនដល់បញ្ហានេះ មុននោះមួយថ្ងៃ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov ក៏បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Rex Tillerson ក្នុងនោះដាស់តឿនឲ្យវ៉ាស៊ីនតោនមិនមានសកម្មភាពយោធាណានៅ លើឧបទ្វីបកូរ៉េ។

        ក្នុងពេលនោះ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងនាថ្ងៃទី២ កញ្ញា ជូន ដំណឹងថា ថ្នាក់ដឹកនាំប្រទេសនេះនិងអាមេរិកបានឯកភាពលើការបង្កើន សមត្ថភាពកំញើញរបស់សេអ៊ូលចំពោះកូរ៉េខាងជើង ដោយការលើកកំពស់សមត្ថភាព នៃកាំជ្រួចកូរ៉េខាងត្បូង ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវការនាំព្យុងយ៉ាងវិល ត្រឡប់មករកតុចរចារឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ