ជប៉ុននិងហ្វីលីពិនលើកកំពស់សារសំខាន់ក្នុងការប្រតិបត្តិតាមច្បាប់នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung

ជប៉ុននិងហ្វីលីពិនលើកកំពស់សារសំខាន់ក្នុងការប្រតិបត្តិតាមច្បាប់នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung - ảnh 1
រដ្ឋមន្ត្រីកាបរទេសជប៉ុនលោក Fumio Kishida.
 (រូបថតៈ AFP/TTXVN)

(VOVworld)-រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishasa និងសមភាគី ហ្វិលីពីន
លោកAlbert Del Rosario នាថ្ងៃទី១៧វិច្ឆិកា បានយល់ព្រមគ្នាអំពីសារសំខាន់នៃការ
អនុវត្តន៍ច្បាប់លើសមុទ្រខាងកើត និងសមុទ្រ Hoa Tung ។ តាមរដ្ឋមន្ត្រីការទូត
ជប៉ុន១រូបនេះថា​ ក្នុងកិច្ចចរចារនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការ បរទេសទាំងពីររូបនេះ
 បានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការសំដៅ រក្សាសន្តិភាព និងសន្តិសុខ
ក្នុងតំបន់។ ជំនួបរវាងរដ្ឋមន្ត្រីទាំងពីររូបនេះ បានប្រព្រឹត្តទៅក្នុង ឱកាសលោក Del
 Rosario កំពុងមានដំណើរទស្សនកិច្ច ជប៉ុនដើម្បីចូលរួមសន្នសីទប្រធានបទស្តីពី
កម្មវិធីផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការរបស់ជប៉ុន។

       ទាំងជប៉ុននិងហ្វីលីពីន សុទ្ធតែមានការព្រួយបារម្ភរួម ស្តីអំពីសកម្មភាព របស់
ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung នាពេលថ្មីៗនេះ​ព្រមទាំង លើកកំពស់
ការដែលប្រទេសទាំងអស់ត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិលើ សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ