ជប៉ុននិងអង់គ្លេសបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung

(VOVWORLD) - នៅក្នុងជំនួបជាមួយសមភាគីជប៉ុន លោក Nobuo Kishi រដ្ឋមន្រ្តីការពារជាតិអង់គ្លេសបានបង្ហាញពីបំណងប្រាថ្នារបស់ទីក្រុងឡុងដ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខជាមួយទីក្រុងតូក្យូ។ 
ជប៉ុននិងអង់គ្លេសបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung - ảnh 1រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិជប៉ុននិងអង់គ្លេស បានជួបគ្នាតាមអ៊ិនធឺណេតនៅថ្ងៃទី ៣ ខែកុម្ភៈនិងបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung (រូបថត៖ Reuters)

នៅចុងបញ្ចប់ នៃកិច្ចប្រជុំតាម អ៊ិនធឺណេតនៅថ្ងៃទី ៣ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិជប៉ុននិងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសម្តែង នូវការព្រួយបារម្ភចំពោះស្ថានភាពនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ក្នុងនោះបានសម្តែងការប្រឆាំង ទៅនឹងរាល់កិច្ចប្រឹងប្រែងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរសភាពដើមក្នុងតំបន់សមុទ្រទាំងនេះ។

សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi, រដ្ឋមន្រ្តីការពារជាតិ លោក Nobuo Kishi និងសមភាគីអង់គ្លេសលោក Dominic Raab និងលោក Ben Wallace បានបញ្ជាក់ជាថ្មី ពីសារៈសំខាន់នៃការរក្សាសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់និងជៀសវាងពីសកម្មភាពដែលទំនងជាបង្កើនភាពតានតឹង។

នៅក្នុងជំនួបជាមួយសមភាគីជប៉ុន លោក Nobuo Kishi រដ្ឋមន្រ្តីការពារជាតិអង់គ្លេសបានបង្ហាញពីបំណងប្រាថ្នារបស់ទីក្រុងឡុងដ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខជាមួយទីក្រុងតូក្យូ។ ទន្ទឹមជាមួយគ្នានោះ អង់គ្លេសមានបំណងចង់ដាក់ពង្រាយនាវាដឹកយន្តហោះ HMS Queen Elizabeth ទៅកាន់តំបន់មហាសមុទ្រឥណ្ឌានៅក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ