ជប៉ុននិងអង់គ្លេសឯកភាពគ្នារារាំង ស.ប.ប.ក គេចវេសពីបទដាក់ទណ្ឌកម្មតាមផ្លូវសមុទ្រ

(VOVWORLD) -នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសមភាគីអង់គ្លេស លោកស្រី Theresa Mayបានឯកភាពសហប្រតិបត្តិការក្នុងការរាំងស្កាត់ការដឹកជញ្ជូនទំនិញរវាងនាវា សំដៅបញ្ចៀសបទដាក់ទណ្ឌកម្មខាងពាណិជ្ជកម្មរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប ចំពោះ ស.ប.ប.ក។ 
ជប៉ុននិងអង់គ្លេសឯកភាពគ្នារារាំង ស.ប.ប.ក គេចវេសពីបទដាក់ទណ្ឌកម្មតាមផ្លូវសមុទ្រ - ảnh 1 ជប៉ុននិងអង់គ្លេសឯកភាពគ្នារារាំង ស.ប.ប.ក គេចវេសពីបទដាក់ទណ្ឌកម្មតាមផ្លូវសមុទ្រ

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖ ក្នុងជំនួបតាមទូរស័ព្ទជាមួយលោកស្រី  Theresa May នោះ លោក Abe បាននាំចេញទស្សនៈថា៖ គឺមិនអាចដំណើការកិច្ចចរចរ "មានអត្ថន័យ" ជាមួយព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌចម្បងអំពីការរំលាយនុយគ្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំជប៉ុនក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការបន្តបង្កសម្ពាធជាអតិបរិមាតម្រ់ងទៅលើព្យុងយ៉ាង សំដៅបង្ខំឲ្យប្រទេសនេះបោះបង់ចោលកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។

នាថ្ងៃដដែល ថ្លែងមតិនៅក្នុងសម័យប្រជុំលើកទី ៣៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ កុម្ភៈ នៅ ហ្សឺណែវ ប្រទេស ស្វិសនោះ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូងលោក Kang Kyung-wha បានសង្កត់ធ្ងន់ថា៖ ស.ប.ប.ក ចាំបាច់ត្រូវបោះបង់ចោលកម្មវិធីនុយគ្លេអ៊ែរ និងអភិវឌ្ឍន៍កាំជ្រូចមីស៊ីលរបស់ខ្លួន។ លោករូបនេះបានជំរុញសារជាថ្មីចំពោះ ស.ប.ប.ក អំពីការទទួលយកសណើរបស់កូរ៉េខាងត្បូងស្ដីពីការរៀបចំការជួបជុំគ្នារបស់គ្រួសារដែលព្រាត់ប្រាស់ដោយសារសង្គ្រាម នាឆ្នាំ ១៩៥០ - ១៩៥៣ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ