ជប៉ុននិងអាមេរិក បង្កើនជំនួយអាវុធដល់អ៊ុយក្រែន; ទីក្រុងប៉េកាំងបរិហារទីក្រុងវ៉ាស៊ីនតោនពីការដឹកជញ្ជូនអាវុធទៅសមរភូមិអ៊ុយក្រែន
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅទីក្រុងតូក្យូ លោក Kishida បានសន្យាថា នឹងផ្តល់ជំនួយ ហិរញ្ញវត្ថុបន្ថែមចំនួន ៥,៥ ពាន់លានដុល្លារអាមេរិករបស់ជប៉ុនដល់អ៊ុយក្រែនសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
កាលពីថ្ងៃទី ២០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាន ប្រកាសថា លោកនឹងដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត រវាងមេដឹកនាំនៃក្រុម ប្រទេសឧស្សាហកម្មឈានមុខគេ (G7) និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ២៤ ខែកុម្ភៈ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅទីក្រុងតូក្យូ លោក Kishida បានសន្យាថា នឹងផ្តល់ជំនួយ ហិរញ្ញវត្ថុបន្ថែមចំនួន ៥,៥ ពាន់លានដុល្លារអាមេរិករបស់ជប៉ុនដល់អ៊ុយក្រែនសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
នៅថ្ងៃដដែល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង អ្នក នាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបរិហារសហរដ្ឋអាមេរិក ពីការដឹកជញ្ជូនអាវុធជាបន្តបន្ទាប់ទៅកាន់សមរភូមិអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ របស់លោក Wang Wenbin ត្រូវបានធ្វើឡើង នៅពេលឆ្លើយសំណួរអំពីសេចក្តី ថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី ១៩ ខែកុម្ភៈថា ប្រទេសចិនអាចកំពុងពិចារណាផ្តល់អាវុធ គ្រាប់រំសេវ ជំនួយមិនគ្រោះថ្នាក់ សូម្បីតែពិចារណាផ្គត់ផ្គង់អាវុធដ៏គ្រោះថ្នាក់ដល់រុស្ស៊ីក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ផងដែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុងគៀវ នាថ្ងៃទី ២០ ខែកុម្ភៈ។ (រូបថត៖ Reuters) |
ក៏ទាក់ទិននឹងបញ្ហាអ៊ុយក្រែនផងដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់អ៊ុយក្រែន ហើយបានសន្យាថា នឹងបង្កើនជំនួយ អាវុធដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ លោក Biden បានសន្យាផ្តល់ជំនួយអាវុធមានតម្លៃ ៥០០ លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះ មានកាំភ្លើងធំ និងកាំជ្រួចប្រឆាំងរថក្រោះ Javelin។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ទីក្រុង គៀវ លើកនេះ គឺជាសញ្ញាដ៏សំខាន់នៃការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុង គៀវ៕