|
តំណាងពាណិជ្ជកម្ម អាមេរិក លោក Micheal Frogma (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១០ មេសា បណ្ដាការចរចាររវាងមន្ត្រីជប៉ុននិងអាមេរិក សំដៅដោះស្រាយភាពទាល់ច្រកក្នុងដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហិ្វក (TPP) បានបញ្ចប់នៅទីក្រុងតូក្យូដោយមិនទទួលបានលទ្ធភាព
ណាមួយឡើយ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន តំណាងពាណិជ្ជកម្ម
អាមេរិក លោក Micheal Frogman និងរដ្ឋមន្ត្រីក្រសួងគោលនយោបាយសេដ្ឋកិច្ច
និងហិរញ្ញវត្ថុជប៉ុន លោក Akira Amari បានឲ្យដឹងថា៖ ការចរចារដែលបានអូស
បន្លាយក្នុងរយៈពេល ១៨ ម៉ោង មិនទាន់បានបង្រួញគំលាតរវាងភាគីទាំង ២ នៅឡើយទេជាពិសេសគឺបញ្ហានាំចេញរថយន្តនិងមុខទំនិញកសិផល។ ជប៉ុន
និងអាមេរិកនៅ មានការខ្វែងគំនិតលើវិស័យពាណិជ្ជកម្មស្នូលមួយចំនួន។ អាមេរិកទាមទាឲ្យជប៉ុនបំបាត់ចោលរាល់ពន្ធចំពោះសាច់គោនិងសាច់ជ្រូក
ក៏ដូចជាគ្រប់ធញ្ញជាតិ។ ក្នុងពេលនោះ តូក្យូប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការទាម
ទាពោលខាងលើដោយសារគេចង់ការពារផ្នែកផលិតកម្មក្នុងប្រទេសចំពោះមុខ
ទំនិញនាំបូលពីបរទេស៕