ជប៉ុននិងអាមេរិកប្រារព្ធខួប ៦០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខដោយសន្យាពង្រឹងសម្ព័ន្ធភាពនេះ
(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា ជប៉ុននិងអាមេរិកបានសន្យាពង្រឹងសម្ព័ន្ធភាពដើម្បីទប់ទល់នឹងបរិយាកាសសន្តិសុខដែលកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (រូបថត៖ vov.vn) |
ការសន្យារបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីអាមេរិកលោក Donald Trump បាននាំចេញក្នុងឱកាសខួប ៦០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការនិងសន្តិសុខសម្រាប់ជួយគ្នាទៅវិញទៅមក។
សន្ធិសញ្ញាសហប្រតិបត្តិការនិងសន្តិសុខសម្រាប់ជួយគ្នាទៅវិញទៅមកត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៦០ រវាងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុននៅពេលនោះគឺលោក Nobusuke Kishi និង ប្រធានាធិបតីអាមេរិកលោក Dwight Eisenhower។ សន្ធិសញ្ញានេះបានជំនួសឲ្យកិច្ចព្រមព្រៀងឆ្នាំ ១៩៥១ ដែលបើកផ្លូវសម្រាប់ការបង្កើតទំនាក់ទំនងរវាងអតីតសត្រូវនិងគ្នាក្នុងសង្គ្រាមលោកលើកទី ២ ៕