|
នាវាពិឃាត USS Carl Vinson របស់អាមេរិក (រូបថត៖Internet) |
(VOVworld) - កាសែត “Wenweipo” របស់ហុងកុង (ចិន) នាថ្ងៃទី១៤ មេសា បាន
ដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបឲ្យដឹងថា ជប៉ុននិងអាមេរិកបានរៀបចំ
ផែនការធ្វើសមយុទ្ធរួមដោយមានការចូលរួមរបស់នាវាពិឃាត USS Carl Vinson
របស់កងទ័ពជើងទឹកអាមេរិកនិងនាវាការពាររបស់កងកម្លាំងឆ្មាំសមុទ្រជប៉ុន សំដៅ
ទប់ទល់នឹងស.ប.បកូរ៉េ។តាមមន្ត្រីពោលខាងលើថា សមយុទ្ធនេះគ្រោងនឹងប្រព្រឹត្ត
ទៅនៅតំបន់សមុទ្រប៉ែកខាងលិច Kyushu នៅសមុទ្រ Hoa Tung។នាវា USS Carl
Vinson នាបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ឈូងសមុទ្រឧប ទ្វីបកូរ៉េ ដោយសារ
តែការព្រួយបារម្ភអំពីសកម្មភាពបង្ករឿងហេតុរបស់ ស.ប.បកូរ៉េ៕