|
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso (ខាងស្ដាំ)និងសមភាគីអាមេ រិកលោក Jack Lew (រូបថត៖អ៊ីនធឺណែត) |
(VOVworld) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso និងសមភាគីអាមេរិក
លោក Jack Lew នាថ្ងៃទី៤ កញ្ញា បានឯកភាពថា រដ្ឋាភិបាលនៃប្រទេសទាំងពីរចាំ
បាច់ត្រូវសហប្រតិបតិ្តការសំដៅសំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) យ៉ាងឆាប់រហ័ស។ថ្លែងមតិបន្ទាប់ពីជំនួប
សន្ទនាជាមួយលោក Jack Lew នៅក្រៅសន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាល
ធនាគារកណ្ដាលនៃ បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងអភិវឌ្ឍន៍ជួរមុខ
ពិភពលោក (G២០) នៅទួរគី លោក Taro Aso បានឲ្យដឹងថា ភាគីទាំងពីរបានពិ
ភាគ្សាអំពីភាពចាំបាច់ ត្រូវទទួលឲ្យបាន TPP ជាមួយប្រទេសផ្សេងចំនួន១០យ៉ាង
ឆាប់រហ័ស។តាមការគិត គូរថា នាពេលត្រូវបានចុះហត្ថលេខាហើយនោះ TPP
នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរី ដោយមានចំនួនប្រជាជន៨០០លាននាក់
ស្រូបយក៣០%នៃតំលៃប្រាក់ពាណិជ្ជ កម្មទូទាំងពិភពលោកនិង៤០%ផលិតផល
សេដ្ឋកិច្ចពិភពលោក៕