ជប៉ុននិងអូស្រ្តាលីដាស់តឿនក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
|
ជប៉ុននិងអូស្រ្តាលីដាស់តឿនក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
បានជួបចរចារជាមួយសមភាគីអូស្ត្រាលី លោកស្រី Julie Bishop ដែលកំពុងមាន
ដំណើរទស្សនកិច្ចនៅតូក្យូ។ ក្នុងការចរចារ ភាគីទាំងពីរបានឯកភាពដាស់តឿន
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មកូរ៉េ
ខាងជើងដែលទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរនិងការបាញ់កាំជ្រួចរបស់
ព្យុងយ៉ាងនាពេលថ្មីៗនេះ។ ថ្លែងមតិនៅជំនួបនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន
លោក Kishida បានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិត្រូវផ្ញើរសារយ៉ាងខ្លាំងក្លា
ដល់ព្យុងយ៉ាងស្តីពីទង្វើដ៏គ្រោះថ្នាក់ចំពោះសន្តិភាពក្នុងតំបន់ ជាពិសេសចំពោះ
ជប៉ុន។ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកូរ៉េខាងត្បូង លោក Hong
Yong-pyo បានឲ្យដឹងថា៖ ប្រទេសនេះមិនមានភ័ស្តុតាងច្បាស់លាស់ស្តីពីការ
ដែលប្រទេសកូរ៉េខាងជើងប្រើប្រាស់ប្រាក់ខែរបស់ពលករដែលកំពុងធ្វើការនៅ
មជ្ឈមណ្ឌលឧស្សាហកម្ម Keasong សំរាប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចនៅ
ឡើយ៕