ជប៉ននិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនិងសេដ្ឋកិច្ច

(VOVworld)-ជប៉ុននិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
និងសេដ្ឋកិច្ច តាមនោះតូក្យូនឹងផ្គត់ផ្គង់ឲ្យឥណ្ឌូនេស៊ីបណ្តាខ្ទង់ ប្រាក់កម្ចីដោយ
ការប្រាក់ទាបមានតម្លៃជាង១ពាន់លានដុល្លារអាមេរិក ដើម្បីកសាងប្រព័ន្ធ គម
នាគមទំនើបមានទ្រង់ទ្រាយធំនៅរដ្ឋធានី Jakarta។

ជប៉ននិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនិងសេដ្ឋកិច្ច - ảnh 1
ថ្នាក់ដឹកនាំជប៉ុននិងឥណ្ឌូនេស៊ីនៅខាងក្រៅសន្និសីទកាសែត
នៅក្រុងតូក្យូ (រូបថតៈ AP)

        ក្នុងងជំនួបសន្ទនា នៅទីក្រុងតូក្យូរបស់ជប៉ុននាថ្ងៃទី២៣មិនា នាយករដ្ឋមន្ត្រី
ជប៉ុន និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអប់អរសាទរចំពោះ​ការដែលប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារ
ជាតិតាមនោះជប៉ុននឹងជួយកសាងសមទ្ធភាពសម្រាប់បណ្តាកងកម្លាំងឥណ្ឌូនេស៊ី
ក៏ដូចជាបណ្តាកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកាតព្វកិច្ចរក្សាសន្តិភាព អភិវឌ្ឍន៍ សំភារឧបករណ៍យោធា។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីររូប នេះ ក៏បានព្រមព្រៀង បង្កើតយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រី សំដៅជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង
ឧស្សាហកម្ម ព្រមទាំងសន្យា អនុវត្តផែនការបង្កើនជំនួបសន្ទនារវាងរដ្ឋមន្ត្រី ការពារជាតិនិងការទូតនៃប្រទេសទាំងពីរ តាមកិច្ចព្រមព្រៀងសម្រេចបានរវាង រដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ ដោយ
មានឈ្មោះថា ជំនួបសន្ទនាសន្តិសុខ២+២។ នា បច្ចុប្បន្ន ប្រទេសទាំងពីរ
មិនទាន់ដំណើរការជំនួបសន្ទនានេះនៅឡើយ។

        ក្នុងបំណងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីជប៉ុន
Abe និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Jokowi បានអំពាវនាវឲ្យចិននិង
បណ្តាប្រទេសអាស៊ាន ជម្រុញការពិគ្រោះយោបល់ ដើម្បីឆ្ពោះការសម្រេចក្រម
ប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC)និងដាស់តឿនប៉េកាំងរួមជាមួយ
ភាគីនានាដោះ ស្រាយបញ្ហាដោយឈរលើច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ