ជប៉ុនបង្កើតប្រព័ន្ធឃ្លាំមើលផ្កាយរណបសំដៅទប់ទល់នឹងកាំជ្រួចរបស់ស.ប.បកូរ៉េ

ជប៉ុនបង្កើតប្រព័ន្ធឃ្លាំមើលផ្កាយរណបសំដៅទប់ទល់នឹងកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1
ស.ប.បកូរ៉េបាញ់សាកល្បងកាំជ្រួច (រូបថត៖Youtube)

(VOVworld) - កាសែត Yomiuri របស់ជប៉ុន នាថ្ងៃទី១៨ សីហា ចុះផ្សាយថា រដ្ឋា
ភិបាលប្រទេសនេះបានសំរេចលើការបង្កើតប្រព័ន្ធឃ្លាំមើលអចិន្ត្រៃនូវផ្កាយរណប
សិប្បនិម្មិតរបស់ប្រទេសផ្សេងៗ សំដៅទប់ទល់នឹងលទ្ធភាពដែលស.ប.បកូរ៉េបង្ក
រឿងហេតុដោយកាំជ្រួច។ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា នឹង ដំណើរការ
ប្រព័ន្ធឃ្លាំមើលផ្កាយរណបនេះយ៉ាងយឺតបំផុតនាឆ្នាំ២០២២។
ជប៉ុននាបច្ចុប្បន្នកំពុងតាមដានស្ថានភាពនៅមូលដ្ឋានសឹកនានារបស់ស.ប.ប
កូរ៉េតាមរយៈផ្កាយរណប ប៉ុន្តែនៅតែពឹងផ្អែកទៅលើផ្កាយរណបរបស់អាមេរិកនៅ
ពេលកើត មានឡើងករណីជំលោះ ដូចជាការដែលព្យុងយ៉ាងបាញ់សាកល្បង
កាំជ្រួច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ