ជប៉ុនបាញ់បង្ហោះមីស៊ីលបញ្ជូនផ្កាយរណបប្រមូលព័ត៌មានទៅកាន់គន្លងតារាវិថី

(VOVWORLD) - នាថ្ងៃទី ៩ ខែកុម្ភះ ជប៉ុនបានបាញ់បង្ហោះមីស៊ីលប្រភេទ H2A ដោយជោគជ័យដើម្បីបញ្ជូនផ្កាយរណបប្រមូលព័ត៌មានមួយរបស់រដ្ឋាភិ បាលនេះទៅកាន់គន្លងតារាវិថី។
ជប៉ុនបាញ់បង្ហោះមីស៊ីលបញ្ជូនផ្កាយរណបប្រមូលព័ត៌មានទៅកាន់គន្លងតារាវិថី - ảnh 1 ជប៉ុនបាញ់បង្ហោះមីស៊ីលបញ្ជូនផ្កាយរណបប្រមូលព័ត៌មានទៅកាន់គន្លងតារាវិថី (រូបថត៖ Kyodo/TTXVN)

 

មីស៊ីល H2A ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Mitsubishi Heavy Industries និងស្ថាប័ន    ស្រាវជ្រាវអវកាសជប៉ុន បាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashimaនៅខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។ ផ្កាយ រណបប្រមូលព័ត៌មាននេះនឹងទទួលភារកិច្ចស្តីពីផ្កាយរណបមួយក្នុងចំណោមផ្កាយរណបស៊ើបការណ៍ទាំង ៧ របស់រដ្ឋាភិបាលជប៉ុន ដែលក្នុងនោះរួមមានផ្កាយរណបមួយដែលទទួលបន្ទុកការតាមដានរាល់សកម្មភាពនៅមូលដ្ឋានបាញ់សាកល្បងមីស៊ីលរបស់ ស.ប.ប កូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ