ជប៉ុន​ប្តេជ្ញា​ វិនិយោគ​៣០​ពាន់​លាន​ដុល្លារ​សម្រាប់ទ្វីបអាហ្រ្វិក ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​

(VOVWORLD) - ក្នុងសុន្ទរកថាតាមអ៊ីនធឺណែតនៅក្នុងសន្និសីទអន្តរជាតិទីក្រុងតូក្យូលើកទី ៨ ស្តីពីការអភិវឌ្ឍន៍អាហ្វ្រិក (TICAD) ដែលប្រព្រឹត្តទៅនៅប្រទេសទុយនីស៊ី នៅថ្ងៃទី ២៧ ខែសីហា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្តេជ្ញា វិនិយោគ ៣០ ពាន់លានដុល្លារអាមេរិក សម្រាប់ទ្វីបអាហ្រ្វិក ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយផ្តោតការវិនិយោគលើធនធានមនុស្ស និងជំរុញកំណើនប្រកបដោយគុណភាពនៅក្នុង "ទ្វីបខ្មៅ"នេះ។
ជប៉ុន​ប្តេជ្ញា​ វិនិយោគ​៣០​ពាន់​លាន​ដុល្លារ​សម្រាប់ទ្វីបអាហ្រ្វិក ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ - ảnh 1ការនេសាទនៅទន្លេ Shabelle ក្នុងទីក្រុង Gode ប្រទេសអេត្យូពី ។ រូបថត៖ AFP/TTXVN

លោកនាយករដ្ឋមន្ត្រី Kishida បានសង្កត់ធ្ងន់ថា ជប៉ុននឹងអភិវឌ្ឍន៍ជាមួយអាហ្វ្រិក។ ជាពិសេស ប្រទេសជប៉ុននឹងបង្កើនប្រាក់កម្ចីដែលមានតម្លៃប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាហ្រ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃទ្វីប តាមរយៈការស្តារប្រព័ន្ធហិរញ្ញវត្ថុឡើងវិញ។ ដើម្បីជួយឧបត្ថម្ភដល់ទ្វីបអាហ្រ្វិក ប្រទេសជប៉ុននឹងវិនិយោគប្រហែល ៤ ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវកំណើនបៃតងតាមរយៈការកំចាត់ឧស្ម័នកាបូន(decarbonization) និងជួយទ្វីបអាហ្វ្រិកបង្កើនសមត្ថភាពផលិតចំណីអាហារ និងបណ្តុះបណ្តាលប្រជាជនក្នុងវិស័យកសិកម្ម។ លើសពីនេះទៅទៀត ប្រទេសជប៉ុនក៏នឹងជួយឧបត្ថម្ភទ្វីបអាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមទាំងជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេង ក៏ដូចជាការពង្រឹងប្រព័ន្ធថែទាំសុខភាពសាធារណៈផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ