ជប៉ុនប្តេជ្ញាមិនចុះញ៉មភេរវកម្ម
(VOV)_ការដែលអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស ( IS ) បានសម្លាប់ចំណាប់ខ្មាំង
ជប៉ុនទី២ បន្តបង្កើតឡើងរលកប្រឆាំងយ៉ាងខ្លាំងក្លាពីសាធារណមតិជប៉ុននិងអន្តរ
ជាតិ។ នាថ្ងៃទី១ កុម្ភះ រដ្ឋាភិបាលជប៉ុនបានកោះហៅកិច្ចប្រជុំគណរដ្ឋមន្ត្រី និងក្រុម
ប្រឹក្សារសន្តិសុខជាតិ ( NSC ) នៅខុទ្ទកាល័យរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe បានចាត់ទុក៖នេះគឺជាឧក្រិដ្ឋកម្មថោកទាបគួរអោយស្អបខ្ពើម
និងសង្កត់ធ្ងន់ថា៖ ជប៉ុននឹងប្តេជ្ញាចិត្តតស៊ូប្រឆាំងនឹងភេរវកម្ម ទន្ទឹមនឹងនោះក៏
បញ្ជាណែនាំធានាសុវត្ថិភាពសំរាប់ជនជប៉ុននៅក្នុងនិងក្រៅប្រទេសផងដែរ។
លោក Shinzo Abe ក៏បានអះអាងដែរថា៖ជប៉ុននឹងបើកទូលាយថែមទៀតសកម្ម
ភាពមនុស្សធម៌ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុង
ការតស៊ូប្រឆាំងភេរវកម្ម។
|
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe |
បណ្ដាប្រទេសលើពិភពលោក ដូចជា៖អាមេរិក អង់គ្លេស បារាំង …លៗ បាន
ថ្កោលទោសយ៉ាងខ្លាំងក្លាអំពើសម្លាប់ចំណាប់ខ្មាំងជប៉ុននេះ និងសម្ដែងនូវការគាំ
ទ្រចំព៉ោះជប៉ុនផងដែរ៕