ជប៉ុនបានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីពិភាក្សាអំពីបញ្ហាធ្វើឲ្យប្រក្រតីភាពនូវទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១៨ ខែកញ្ញា ឯកអគ្គរដ្ឋទូត ស.ប.ប កូរ៉េ ទទួលបន្ទុកការចរចាធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយជប៉ុន លោក Song Il-ho បានជួបពិភាក្សាជាមួយ     គណៈប្រតិភូជប៉ុននៅទីក្រុងព្យុងយ៉ាងក្នុងបរិបទដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសម្តែងការត្រៀមខ្លួនជាស្រេចជួបជាមួយថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន ដោយគ្មានលក្ខខណ្ឌណាមួយផងដែរ។
ជប៉ុនបានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីពិភាក្សាអំពីបញ្ហាធ្វើឲ្យប្រក្រតីភាពនូវទំនាក់ទំនងទ្វេភាគី - ảnh 1លោក Shingo Kanemaru កូនប្រុសបរស់អតីតឧបនាយករដ្ឋមន្ត្រីជប៉ុន លោក Shin Kanemaru (កណ្តាល) (រូបថត៖Yonhap) 

គណៈប្រតិភូជប៉ុនដឹកនាំដោយលោក Shingo Kanemaru ។ នៅក្នុងជំនួបពិភាក្សានេះ លោក Song Il-ho បានវាយតម្លៃថាទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែអាក្រក់ឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាងនឹងខិតខំប្រឹងប្រែអស់ពីសមត្ថភាពដើម្បីបង្កើតទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក ទាំងជប៉ុន និងបណ្តាប្រទេសគោរពអធិបតេយ្យភាពរបស់ ស.ប.ប កូរ៉េ ផងដែរ។ មន្ត្រីរូបនោះក៏បានសង្កត់ធ្ងន់លើសមិទ្ធិផលក្នុងការកសាង ខឿនសេដ្ឋកិច្ចនិងការពារជាតិរបស់ ស.ប.ប កូរ៉េ ក្នុងប៉ុន្មានឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ