ជប៉ុនបានបដិសេធផលិតផលរបស់ក្រុមហ៊ុន Huawei និង ZTE

(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តដកសម្ព័ន្ធក្រុមហ៊ុន        ផលិតឧបករណ៍ទូរគមនាគមន៍របស់ ចិនគឺជាសម្ប័ន្ធក្រុមហ៊ុន Huawei Technology និងក្រុមហ៊ុន ZTE Corp ចេញពីបញ្ជីអ្នកផ្តល់សេវាកម្មទីញទំនិញជាសាធារណៈ។
ជប៉ុនបានបដិសេធផលិតផលរបស់ក្រុមហ៊ុន Huawei និង ZTE - ảnh 1 សម្ប័ន្ធក្រុមហ៊ុន Huawei Technology និងក្រុមហ៊ុន ZTE Corp 

សេចក្តីសម្រេចនេះត្រូវបានដាក់ចេញបន្ទាប់ពីមានការព្រួយបារម្ភអំពីការរំលោភបំពានសន្តិសុខដែលបានធ្វើឱ្យសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតហាមឃាត់សម្ព័ន្ឌក្រុមហ៊ុនចិនចំនួន ២ ពីការផ្គត់ផ្គង់ផលិតផលហេដ្ឋារចនាសម្ព័ន្ធ។

មន្ត្រីផ្នែកសន្តិសុខបណ្តាញអ៊ីនធ័រណែតមកពីក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធនានានៅក្នុងរដ្ឋាភិបាលជប៉ុន បានឯកភាពគ្នាស្តីពីផែនការខាងលើនេះ ក៏ប៉ុន្តែមិនបានលើកឈ្មោះសម្ព័ន្ឌក្រុមហ៊ុនចិនចំនួនពីរនេះដើម្បីជៀសវាងពីការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានសញ្ញាកំពុងកែលម្អឡើងវិញនោះទេ។ អាមេរិកបានស្នើប្រទេសជាសម្ព័ន្ធមិត្តគួរតែជៀសវាងការប្រើប្រាស់ផលិតផលរបស់សម្ព័ន្ធក្រុមហ៊ុន Huawei Technology និង ZTE Corp ដោយសារផលិតផលទាំងនេះអាចផ្ទុកមេរោគដែលវាយប្រហារតាមរយៈបណ្តាញអ៊ីនធ័រណែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ