ជប៉ុនប្រកាសផែនការផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ជូនតំបន់អនុតំបន់ទន្លេមេគ

ជប៉ុនប្រកាសផែនការផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ជូនតំបន់អនុតំបន់ទន្លេមេគ - ảnh 1
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២ ឧសភា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida ដែល
កំពុងបំពេញទស្សនកិច្ចនៅថៃបានប្រកាសនូវការផ្ដើមគំនិតស្ដីអំពីកញ្ចប់ ឧបត្ថម្ចំនួន
៧ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខសំដៅជំរុញ វឌ្ឍនភាពនៅ
តំបន់ខាងក្រោមទន្លេមេគង្គ។លោក Kishida វាយតំលៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ចំពោះជប៉ុន ហើយការផ្ដើមគំនិត ពោលខាងលើ
នឹងជួយបង្កើនការតភ្ជាប់រវាងប្រទេសអាស៊ីអាគ្នេយ៍ជាមួយជប៉ុន។ស្ដីអំពីបញ្ហា
សមុទ្រខាងកើត លោក Kishida បានអំពាវនាវជាថ្មីម្ដងទៀតឲ្យការ កសាងក្រមប្រតិ
បត្តិនៅសមុទ្រខាងកើត (COC)។ទន្ទឹមនឹងនោះ លោកក៏បាន ចាត់ទុកថា ប្រទេស
សមាជិកអាស៊ានទាំងឡាយកំពុងប្រឈមមុខនឹងបញ្ហាជា ច្រើនអំពីលទ្ធិភេរវកម្ម
ជ្រុលនិយម និងការធានាសន្តិសុខនិងសុវត្ថិភាពនាវា ចរណ៍ព្រមទាំងអំពាវនាវឲ្យ
ប្លុកទាំងមូលរួមគ្នាទប់ទល់នឹងការសាកល្បងនេះក៏ ដូចជារក្សាស្ថិរភាពនៅក្នុង
តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ