ជប៉ុនប្រកាសផែនទីដែលបង្ហាញអធិបតេយ្យភាពនៃប្រទេសនេះចំពោះប្រជុំកោះ ជំលោះ Senkaku


ជប៉ុនប្រកាសផែនទីដែលបង្ហាញអធិបតេយ្យភាពនៃប្រទេសនេះចំពោះប្រជុំកោះ ជំលោះ Senkaku  - ảnh 1
ជប៉ុនប្រកាសផែនទីដែលបង្ហាញអធិបតេយ្យភាពនៃប្រទេសនេះចំពោះប្រជុំកោះ ជំលោះ Senkaku (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ មិនា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ ក្រសួងការបរទេសនៃប្រទេសនេះទើបនឹងប្រកាសផែនទីមួយក្នុងក្រមផែនទីនាឆ្នាំ
១៩៦៩ នៃរដ្ឋាភិបាលចិន ក្នុងនោះ រំលឹកដល់ប្រជុំកោះ Senkaku លើសមុទ្រ Hoa Tung ដោយភាសាជប៉ុន។ នេះគឺជាប្រជុំកោះជំលោះដែលកំពុងស្ថិតក្រោមការត្រួត ពិនិត្យ
របស់តូក្យូ ប៉ុន្តែ ភាគីប៉េកាំងក៏បានប្រកាសអធិបតេយ្យភាពទៅលើប្រជុំកោះនេះ
និងហៅ​តាមភាសាចិនថា Dao Yu។ ផែនទីពោលខាងលើត្រូវបានចាត់ទុកជាភស្តុតាង
ថ្មីបំផុតចំពោះសេចក្តីថ្លែងការណ៍ទីក្រុងតូក្យូដែលបានលើកច្បាស់ថា៖ ប្រជុំកោះនេះ​ត្រូវបានចាត់ទុកជាតំបន់ដែនដីរបស់ជប៉ុនពីយូរណាស់មកហើយ។ ជំលោះអធិបតេយ្យ
ភាពជុំវិញប្រជុំកោះដោយភាជប៉ុនហៅថា៖ Senkaku និងភាសាចិនហៅថា៖ Dao Yu គឺជា បញ្ហាមួយដែលធ្វើឲ្យទំនាក់ទំនងរវាងចិននិងជប៉ុនតានតឹងក្នុងរយៈពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ