ជប៉ុនប្រកាសសន្និដ្ឋាននៃការស៊ើបអង្កេតលើការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe

(VOVWORLD) - សេចក្ដីសន្និដ្ឋានបានរាយការណ៍យ៉ាងលម្អិតអំពីបញ្ហានៅសេសសល់ ក្នុងការធានាសន្តិសុខ កំហុសក្នុងការដោះស្រាយស្ថានការណ៍ ដោយចាត់ទុកថា កម្លាំងសន្តិសុខមិនបានរកឃើញមុខសញ្ញាគួរឲ្យសង្ស័យនៅប្រកៀកពីខាងក្រោយលោក Abe។
ជប៉ុនប្រកាសសន្និដ្ឋាននៃការស៊ើបអង្កេតលើការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe - ảnh 1ប៉ូលិសស៊ើបអង្កេតនៅកន្លែងកើតហេតុការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe នៅក្រុង Nara ប្រទេសជប៉ុន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)

នៅថ្ងៃទី ២៥ ខែសីហា ទីភ្នាក់ងារប៉ូលីសជាតិជប៉ុនបានប្រកាសជាផ្លូវការនូវការសន្និដ្ឋាននៃការស៊ើបអង្កេតសន្តិសុខទាក់ទងនឹងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កាលពីថ្ងៃទី ៨ ខែកក្កដា។ សេចក្ដីសន្និដ្ឋានបានរាយការណ៍យ៉ាងលម្អិតអំពីបញ្ហានៅសេសសល់ ក្នុងការធានាសន្តិសុខ កំហុសក្នុងការដោះស្រាយស្ថានការណ៍ ដោយចាត់ទុកថា កម្លាំងសន្តិសុខមិនបានរកឃើញមុខសញ្ញាគួរឲ្យសង្ស័យនៅប្រកៀកពីខាងក្រោយលោក Abe។ សេចក្ដីសន្និដ្ឋាននៃការស៊ើបអង្កេតក៏បានចង្អុលបង្ហាញយ៉ាងច្បាស់ពីកង្វះខាតក្នុងការកសាងនិងការអនុម័តផែនការធានាសន្តិសុខរបស់មន្ទីរប៉ូលីសខេត្ត Nara ផងដែរ។ ដោយឈរលើមូលដ្ឋាននោះ នៅថ្ងៃទី ២៦ ខែសីហា ទីភ្នាក់ងារប៉ូលីសជាតិជប៉ុនបានចេញផ្សាយ "គោលការណ៍ណែនាំសន្តិសុខថ្មី" ដែលធ្វើជាមូលដ្ឋានសម្រាប់ទីភ្នាក់ងារប៉ូលីសមូលដ្ឋាន កសាងផែនការធានាសន្តិសុខ។ ដំណោះស្រាយថ្មីៗនឹងត្រូវបានបំពេញបន្ថែមដើម្បីធានាសុវត្ថិភាពដាច់ខាតសម្រាប់ករណីជាក់លាក់ដូចជា ឥស្សរជនសំខាន់ៗធ្វើទស្សនកិច្ច ថ្លែងសុន្ទរកថា ឬចុះត្រួតពិនិត្យ ជាដើម។ ក្រៅពីនោះ ដើម្បីបំពេញតម្រូវការសន្តិសុខកាន់តែខ្ពស់ ទីភ្នាក់ងារប៉ូលីសជាតិជប៉ុននឹងពង្រីករចនាសម្ព័ន្ធបន្ថែមទៀត ជាមួយនឹងការបង្កើតអង្គភាពឯកទេសសន្តិសុខថ្មី នៅចុងឆ្នាំ២០២២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ