ជប៉ុនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៦

ជប៉ុនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៦  - ảnh 1
ជប៉ុនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៦ (VOV)


(VOVworld) - នាព្រឹកថ្ងៃទី​២ សីហា នៅសម័យប្រជុំគណៈរដ្ឋមន្ត្រីជប៉ុន
រដ្ឋមន្ត្រីការពារជាតិ លោក Gen Nakatani បានប្រកាសសៀវភៅសការ
ពារជាតិឆ្នាំ ២០១៦ ក្នុងនោះ សម្តែងនូវការ ព្រួយបារម្មខ្លាំងក្លាចំពោះ
យុទ្ធសាស្ត្រលើសមុទ្ររបស់ចិន។ ឯកសារនេះថ្កោល ទោសទង្វើដោយ
ឯកតោភាគីរបស់ចិនដែលធ្វើឲ្យភាពតានតឹងជុំវិញតំបន់សមុទ្ររបស់
ជប៉ុនឡើងជណ្តើរ ជាពិសេស នាខែមិថុនាកន្លងទៅនេះ ចិនបានបញ្ជូន
នាវាចំបាំងទៅកាន់តំបន់សមុទ្រជុំវិញប្រជុំកោះជំលោះដែលភាសាជប៉ុន
ហៅថា Senkaku ឬភាសាចិនហៅថា Dao Yu។ សៀវភៅសរបស់ជប៉ុនបាន
លើកច្បាស់ថា៖ ជប៉ុនគប្បីយកចិត្តទុកដាក់ថែមទៀតចំពោះទង្វើរបស់
ចិនលើតំបន់នេះ។ សៀវភៅសក៏រំលឹកឡើងវិញ សេចក្តីប្រកាសអធិបតេយ្យ
ភាពរបស់ជប៉ុនចំពោះប្រជុំកោះជំលោះដែលភាសា ជប៉ុនហៅថា Takeshima
 និងភាសាកូរ៉េខាងត្បូងហៅថា Dokdo។ ក្រៅពីនោះ ការគំរាមកំហែង
ដោយកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ក៏ដូចជា
 ការសា្តរកំលាំងឡើងវិញរបស់រុស្ស៊ីនៅតំបន់ចុងបូព៌ាក៏ត្រូវបានលើក
ឡើងក្នុងសៀវភៅសផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ