ជប៉ុនប្រគល់ជូនផលិតផលជីវសាស្ត្រជួយវៀតណាមរកឃើញ nCoV យ៉ាងឆាប់រហ័សនិងត្រឹមត្រូវ

(VOVWORLD) - គួរបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមបានកត់សម្គាល់ករណីឆ្លង nCoV ចំនួន១៣នាក់ ក្នុងនោះ៣នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយ ករណីសង្ស័យឆ្លង nCoV ចំនួន៩០នាក់ទៀតកំពុងត្រូវបានដាក់ដោយឡែកដើម្បី តាមដានសុខភាព៕

នាថ្ងៃទី៧កុម្ភៈ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) បាន ប្រគល់កញ្ចប់ផលិតផលជីវសាស្ត្រដើមដំបូង (ក្នុងតម្លៃ២,៣លានយ៉េន) ជូន ដល់វិទ្យាស្ថានអនាម័យរោគរាតត្បាតមជ្ឈឹម វៀតណាម សំដៅទប់ទល់នឹង ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)។

        កញ្ចប់ទំនិញសរុបដែល JICA នឹងផ្ដល់ជូនវិទ្យាស្ថានអនាម័យរោគរាត ត្បាតមជ្ឈឹមមានតម្លៃប្រមាណ១៤លានយ៉េន រួមមានផលិតផលជីវសាស្ត្រ ជាច្រើនប្រភេទ ដើម្បីធ្វើតេស្តរកឃើញ nCoV យ៉ាងឆាប់រស័យនិងត្រឹមត្រូវ។

        គួរបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមបានកត់សម្គាល់ករណីឆ្លង nCoV ចំនួន១៣នាក់ ក្នុងនោះ៣នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយ ករណីសង្ស័យឆ្លង nCoV ចំនួន៩០នាក់ទៀតកំពុងត្រូវបានដាក់ដោយឡែកដើម្បី តាមដានសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ