ជប៉ុនប្រឆាំងជំទាស់ ចិន អំពីការបើកគេហទំព័រថ្មីដោយអះអាងនូវ​អធិបតេយ្យភាព​នៅសមុទ្រ Hoa Tung

(VOVWORLD) - រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ៥ ខែតុលា បានចេញលិខិតតវ៉ាស្ដីពីការដែលចិនបានសង្កត់ធ្ងន់លើសេចក្ដីប្រកាសអធិបតេយ្យភាព របស់ទីក្រុងប៉េ កាំងចំពោះប្រជុំកោះ Senkaku (ចិនហៅថា Diaoyu) នៅសមុទ្រ Hoa Tung តាមរយៈគេហទំព័រថ្មីមួយ។
ជប៉ុនប្រឆាំងជំទាស់ ចិន អំពីការបើកគេហទំព័រថ្មីដោយអះអាងនូវ​អធិបតេយ្យភាព​នៅសមុទ្រ Hoa Tung - ảnh 1 Uotsuri ក្នុងប្រជុំកោះ Senkaku / Diaoyu (រូបថត៖ AP)

ប្រធានខុទ្ទកាល័យ គណៈរដ្ឋមន្ត្រីជប៉ុន លោក Kato Katsunobu បានឲ្យដឹងថា ជប៉ុនបានអំពាវនាវឲ្យលុប ចោលគេហទំព័រ ហើយបានអះអាងថា កំពុងគ្រប់គ្រងប្រជុំកោះនេះ ខណៈដែលចិនបានប្រកាស អធិបតេយ្យភាពលើប្រជុំកោះនេះ។ រដ្ឋាភិបាលជប៉ុនអះអាងថាប្រជុំកោះនេះ គឺជាទឹកដីបុរមបុរាណរបស់ជប៉ុន ដោយផ្នែកទាំងខាងប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ លោក Kato Katsunobu បានសង្កត់ធ្ងន់ថា ចិនគ្មានលក្ខណៈគ្រប់គ្រាន់ក្នុងការបង្កើតគេហទំព័រដូច្នេះ អំពីទឹកដីរបស់ជប៉ុន ព្រមទាំងហៅសេចក្ដីប្រកាសអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងថាមិនអាចទទួលយកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ