ជប៉ុនប្រឆាំងជំទាស់ការដែលយន្តហោះរបស់ចិនដំណើរជើងហោះហើរជុំវិញប្រជុំកោះជំលោះ
(VOVWORLD) - នាថ្ងៃទី ១៨ ឧសភា ជប៉ុនបានឡើងសម្លេងប្រឆាំងជំទាស់ចិន ក្រោយរយៈពេល នាវាយាមល្បាតរបស់ចិនចំនួន ៤ គ្រឿងបានឈានចូលតំបន់ សមុទ្ររបស់ជប៉ុនជុំវិញប្រជុំកោះជំលោះដែលតាមភាសាជប៉ុនហៅថា Senkaku ហើយភាសាចិនហៅថា Dao Yu លើសមុទ្រ Hoa Tung និងមានយន្តហោះគ្មាន អ្នកបើកបរបានដំណើរជើងហោះហើរនៅទីនេះ។
ជប៉ុនប្រឆាំងជំទាស់ការដែលយន្តហោះរបស់ចិនដំណើរជើងហោះហើរជុំវិញប្រជុំកោះជំលោះ |
(VOVworld) – នាថ្ងៃទី ១៨ ឧសភា ជប៉ុនបានឡើងសម្លេងប្រឆាំងជំទាស់ចិន ក្រោយរយៈពេល នាវាយាមល្បាតរបស់ចិនចំនួន ៤ គ្រឿងបានឈានចូលតំបន់ សមុទ្ររបស់ជប៉ុនជុំវិញប្រជុំកោះជំលោះដែលតាមភាសាជប៉ុនហៅថា Senkaku ហើយភាសាចិនហៅថា Dao Yu លើសមុទ្រ Hoa Tung និងមានយន្តហោះគ្មាន អ្នកបើកបរបានដំណើរជើងហោះហើរនៅទីនេះ។ តាមមជ្ឈដ្ឋានមន្ត្រីជប៉ុនបានឲ្យ ដឹងថា៖ នេះគឺជាលើកដំបូងដែលយន្តហោះដូច្នេះហោះហើរជុំវិញប្រជុំកោះ ជំលោះហើយនេះគឺជាលើកទី ១៣ ក្នុងឆ្នាំ ២០១៧ ដែលបណ្ដានាវាយាមល្បាតចិនឈានចូលតំបន់សមុទ្រជំលោះផងដែរ។ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ ស្ថានទូតចិនប្រចាំនៅតូក្យូ ប្រធាននាយកដ្ឋានបណ្ដាបញ្ហានៅសមុទ្រនិងទ្វីប អាស៊ីចំណុះក្រសួងការបរទេសជប៉ុន លោក Kenji Kanasugi បានលើកច្បាស់ ថា៖ ការដែល បណ្ដានាវារបស់ចិននិងយន្តហោះគ្មានអ្នកបើកបរឈានចូលតំបន់ដែនសមុទ្រនេះគឺមិនអាចទទួលយកបានឡើយ។ ក្នុងពេលនោះ ស្ថានទូត ចិនប្រចាំនៅជប៉ុនបានឆ្លើយតបនឹងការប្រឆាំងជំទាស់របស់ជប៉ុនតាមរយៈការ រំលឹកឡើងវិញនូវគោលជំហរដោយឡែករបស់ចិនអំពីប្រជុំកោះជំលោះនេះ៕