ជប៉ុនប្រឆាំងជំទាស់ការបាញ់កាំជ្រួចរបស់ ស.ប.ប.ក.
(VOVWORLD) - នាថ្ងៃទី ២៩ សីហា ប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ ប្រទេសនេះថ្កោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួច ដែលប្រទេសកូរ៉េខាងជើងទើបនឹងដំណើរការនាព្រឹកថ្ងៃដដែល។
ជប៉ុនប្រឆាំងជំទាស់ការបាញ់កាំជ្រួចរបស់ ស.ប.ប.ក. |
(VOVworld) – នាថ្ងៃទី ២៩ សីហា ប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ ប្រទេសនេះថ្កោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួច ដែលប្រទេសកូរ៉េខាងជើងទើបនឹងដំណើរការនាព្រឹកថ្ងៃដដែល។ លោក Yoshihide Suga វាយតំលៃថា៖ ការបាញ់កាំជ្រួចនេះរបស់ព្យុងយ៉ាងបង្កឡើងការ គំរាមកំហែងទៅលើសន្តិសុខដ៏ធ្ងន់ធ្ងរចំពោះជប៉ុន ហើយឲ្យដឹងថែមទៀតថា៖ រដ្ឋាភិបាលជប៉ុននឹងអនុវត្តវិធានការចាំបាច់។ មុននេះ ថ្លែងមតិជាមួយមជ្ឈដ្ឋាន សារព័ត៌មានមុនពេលកិច្ចប្រជុំជាបន្ទាន់នៅខុទ្ទកាល័យនាយករដ្ឋមន្រីជប៉ុន នាយករដ្ឋមន្ត្រីជនៃប្រទេសនេះ លោក Shinzo Abe បានប្រកាសថា៖ លោកនឹង ធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីការពារប្រជាពលរដ្ឋ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកបានទទួលស្គាល់ថា៖ ប្រទេសកូរ៉េខាងជើងទើបនឹង បាញ់កាំជ្រួចមួយគ្រាប់ ប៉ុន្តែ ទង្វើនេះមិនគំរាមកំហែងទៅដល់តំបន់អាមេរិកខាង ជើងនិងកងទ័ពអាមេរិកកំពុងបន្តប្រមូលផ្តុំព័ត៌មានថែមទៀត។ ក្នុងពេលនោះ កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ កាំជ្រួចរបស់កូរ៉េខាងជើងបានហោះហើរ ចម្ងាយ ២៧០០ គីឡូម៉ែត្រលើកំពស់ ៥៥០ គីឡូម៉ែត្រ៕