ជប៉ុនប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅតំបន់ជំលោះលើសមុទ្រ Hoa Tung

(VOVWORLD) - នាថ្ងៃទី ១ សីហា រដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Fumio Kishida បានឲ្យដឹងថា៖ ប្រទេសនេះបានផ្ញើរសារលិខិត ប្រឆាំងជំទាស់ការដាក់ពង្រាយស្ថានីយ៍ខួងប្រេងនៅខ្សែកណ្ដាលដែលបែងចែក តំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសទាំងពីរលើសមុទ្រ  Hoa Tung។ 
ជប៉ុនប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅតំបន់ជំលោះលើសមុទ្រ Hoa Tung  - ảnh 1 ជប៉ុនប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅតំបន់ជំលោះលើសមុទ្រ Hoa Tung 

(VOVworld)  - នាថ្ងៃទី ១ សីហា រដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Fumio Kishida បានឲ្យដឹងថា៖ ប្រទេសនេះបានផ្ញើរសារលិខិត ប្រឆាំងជំទាស់ការដាក់ពង្រាយស្ថានីយ៍ខួងប្រេងនៅខ្សែកណ្ដាលដែលបែងចែក តំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសទាំងពីរលើសមុទ្រ  Hoa Tung។ តាមលោក Kishida ថា៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន ប្រឆាំងជំទាស់តាមរយៈកាណាល់ការទូតបន្ទាប់ពីកំណត់ច្បាស់ទង្វើរបស់ចិននា ខែទៅមិញ។ តូក្យូនឹងបន្តអំពាវនាវឲ្យប៉េកាំងបញ្ឈប់រាល់សកម្មភាពអភិវឌ្ឍន៍ អណ្តូងរ៉ែឧស្ម័ន្ធដុតជិតនឹងខ្សែកណ្ដាលពោលខាងលើ។ ក្នុងពេលនោះ ប្រធាន ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ តូក្យូកំពុងអំពាវនាវឲ្យប៉េកាំងចាប់ផ្តើមការចរចារដោយឈរលើកិច្ចព្រមព្រៀង ទ្វេភាគីឆ្នាំ ២០០៨ ស្តីអំពីការធ្វើអាជីវកម្មរួមឧស្ម័ន្ធដុតលើតំបន់ពោលខាងលើ យ៉ាងឆាប់ៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ