ជប៉ុនប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo
(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានសម្តែងនូវ "ការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត" ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo ។
ពិធីបុណ្យសពថ្នាក់ជាតិអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo (រូបថត៖ រ៉យទ័រ) |
នារសៀលថ្ងៃទី ២៧ ខែកញ្ញា រាជរដ្ឋាភិបាលជប៉ុនបានរៀបចំពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo នៅសាល Nippon Budokan ទីក្រុងតូក្យូ។ អញ្ជើញចូលរួមពិធីបុណ្យសពមានវត្តមានភ្ញៀវកិត្តិយសទាំងជាតិ និងអន្តរជាតិជាង ៤ ០០០ នាក់ និងភ្ញៀវកិត្តិយសអន្តរជាតិជាង ៧០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ២១៨ នៅលើពិភពលោក និងអង្គការអន្តរជាតិ។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ចើញចូលរួមពិធីនេះ។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានសម្តែងនូវ "ការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត" ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo ។ លោកបានវាយតម្លៃខ្ពស់ចំពោះកេរ្តិ៍ដំណែលរបស់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ក្នុងនោះមានការបង្កើនទំនាក់ទំនងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងសំណើបង្កើតក្របខ័ណ្ឌសន្ទនាសន្តិសុខចតុភាគី (ក្រុម Quad) រវាងសហរដ្ឋអាមេរិក ជប៉ុន ជប៉ុន អូស្ត្រាលី និងឥណ្ឌា និងការជំរុញគំនិតផ្តួចផ្តើម "មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក សេរីភាព និងបើកចំហរ" (FOIP) ផងដែរ៕