ជប៉ុនផ្អាកការបង្ហូរ​ទឹកវិទ្យុសកម្មដែល​បាន​បន្សុត ជាបណ្តោះអាសន្ន ដោយសារឧប្បតិហេតុដាច់ចរន្តអគ្គិសនី

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានប្រកាសថា ខ្លួននឹងផ្អាក់ជាបណ្តោះអាសន្ននូវការបង្ហូរទឹកវិទ្យុសកម្មដែលបានបន្សុតនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ ដោយសារតែឧប្បតិហេតុដាច់ចរន្តអគ្គិសនីនៅរោងចក្រនេះ។

ឧបទ្ទវហេតុនេះបានកើតឡើង ខណៈពេលដែលក្រុមការងារនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មានវត្តមាននៅទីក្រុង Fukushima ដើម្បីវាយតម្លៃការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ។ ភារកិច្ចរបស់ IAEA គឺពិចារណាលើសុវត្ថិភាព និងបទប្បញ្ញត្តិនៃការបង្ហូរទឹកសំណល់។ កាលពីឆ្នាំមុន ជប៉ុនបានចាប់ផ្ដើមបង្ហូរទឹកសំណល់វិទ្យុសកម្មដែលបានបន្សូត ពីរោងចក្រ Fukushima លេខ ១ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកសំណល់នេះត្រូវបានបន្សុតតាមប្រព័ន្ធ ALPS ដើម្បីកំចាត់សារធាតុវិទ្យុសកម្មភាគច្រើន។ ការបង្ហូរលើកទីប្រាំបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

ជប៉ុនផ្អាកការបង្ហូរ​ទឹកវិទ្យុសកម្មដែល​បាន​បន្សុត ជាបណ្តោះអាសន្ន ដោយសារឧប្បតិហេតុដាច់ចរន្តអគ្គិសនី - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងខេត្ត Fukushima របស់ប្រទេសជប៉ុន។ រូបថត៖ Kyodo/TTXVN

យោងតាម IAEA ទិន្នន័យដែលប្រមូលបានពីការបង្ហូរទឹកសំណល់លើកទី ៥ នឹងត្រូវបានប្រមូលផ្តុំតាមរយៈការប្រៀបធៀប រវាងមន្ទីរពិសោធន៍ រួមទាំងមន្ទីរពិសោធន៍ IAEA និងមន្ទីរពិសោធន៍ភាគីទីបីឯករាជ្យមកពីប្រទេសចិន កូរ៉េខាងត្បូង ស្វីស និងសហរដ្ឋអាមេរិក - សមាជិកនៃបណ្តាញមន្ទីរពិសោធន៍វិភាគសម្រាប់វាស់ស្ទង់វិទ្យុសកម្មបរិស្ថាន។ តាមផែនការ របាយការណ៍លម្អិតមួយនឹងត្រូវបានប្រកាសនៅថ្ងៃទី ២៩ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ