ជប៉ុនពិគ្រោះយោបល់ជាមួយអាមេរិកអំពីបញ្ហាទិញអាវុធ

ជប៉ុនពិគ្រោះយោបល់ជាមួយអាមេរិកអំពីបញ្ហាទិញអាវុធ - ảnh 1
កម្លាំងការពារដីគោកជប៉ុន​ដំណើរការសមយុទ្ធ (រូបថត៖AFP/TTXVN)

(VOVworld) - ថ្លែងមតិនាថ្ងៃទី៤ វិច្ចិកា នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកលោក
 Hideaki Watanabe អ្នកដឹកនាំស្ថាប័នឧបករណ៍ការពារជាតិរបស់ជប៉ុន បានឲ្យដឹងថា
ការសាកល្បងធំមួយរបស់ស្ថាប័នទើបនឹងបានបង្កើតឡើងនេះ គឺជាធានាឧត្តមភាព
បច្ចេកវិទ្យាក៏ដូចជាឆ្លៀតប្រើប្រាស់បាននូវបច្ចេកវិទ្យាទំនើប ក្នុងវិស័យឯកជនដើម្បី
គោលដៅការពារជាតិតាមទិសប្រសិទ្ធិភាព។មន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា ជប៉ុន
ត្រៀមខ្លួនជាស្រេចផ្ទៀងស្ដាប់ការពិគ្រោះយោបល់ពី អាមេរិកដើម្បីធានាឲ្យការទិញ
ឧបករណ៍ការពារជាតិប្រកបដោយប្រសិទ្ធិភាពនិងសន្សំសម្ចៃជាង។ស្ថាប័នឧបករ
ណ៍ការពារជាតិចំណុះស្នងការកិច្ចការបរទេសនៃ ក្រសួងការពារជាតិជប៉ុន​ទទួល
ខុសត្រូវលើបញ្ហាស្រាវជ្រាវនិងទិញអាវុធសំរាប់ កម្លាំងការពារជាតិជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ