ជប៉ុនពិនិត្យមើលបង្កើតថវិការបំពេញបន្ថែមជួយឧបត្ថម្ភតំបន់រងមហន្តរាយដោយការរញ្ជួយដី


ជប៉ុនពិនិត្យមើលបង្កើតថវិការបំពេញបន្ថែមជួយឧបត្ថម្ភតំបន់រងមហន្តរាយដោយការរញ្ជួយដី - ảnh 1
ជប៉ុនពិនិត្យមើលបង្កើតថវិការបំពេញបន្ថែមជួយឧបត្ថម្ភតំបន់រងមហន្តរាយដោយការរញ្ជួយដី (Image: VNA)

(VOVworld) – នាថ្ងៃទី​ ១៨ មេសា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន
ឲ្យដឹងថា៖ រដ្ឋាភិបាលជប៉ុនអាចបង្កើតថវិការរដ្ឋបំពេញបន្ថែមសំដៅជួយឧបត្ថម្ភ
ចំណាយទាក់ទិកដល់ការររញ្ជួយដីចំនួន ២ ដែលបានកើតមានឡើងនាពេលថ្មីៗ
នេះនៅប៉ែកនីរតីរបស់ជប៉ុន។​ លោក Abe បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលនឹង
អនុវត្តរាល់វិធានការចាំបាច់សំដៅជួយឧបត្ថម្ភជំនះពុះពារលើផល វិបាកដោយ
ការរញ្ជួយដីនិងស្តារឡើងវិញតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញក្នុង គ្រោះធម្ម
ជាតិនេះនៅខេត្ត Kumamoto និងខេត្ត Oita។ ប្រធានខុទ្ទកាល័យគណៈ
រដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖​ ថវិការរដ្ឋបំពេញបន្ថែម
នេះ មានតំលៃស្មើរនឹង ៣ ពាន់ ២០០ លានដុល្លាអាមេរិក។ ក្នុងពេលនោះ
ស្ថានភាព ខ្វះខាតស្បៀងអាហារកំពុងអាក្រក់ទៅៗនៅខេត្ត Kumamoto
ខណៈពេលដែល មនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនបន្ទាប់ពីការរញ្ជួយដី។
រដ្ឋាភិបាលជប៉ុនមាន ផែនការបង្កើនបរិមាណស្បៀងអាហារឡើង ២ ដង
បើប្រៀបនឹងផែនការមុន។ទាក់ទិនដល់កិច្ចការពារប្រជាពលរដ្ឋ អគ្គស្ថានកុង
ស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka បានឲ្យដឹងថា៖ សមត្ថកិច្ចកំពុង
អនុវត្តរាល់វិធានការគាំពារប្រជាពល រដ្ឋវៀតណាមដែលកំពុងជួបការលំ
បាកនៅតំបន់គ្រោះធម្មជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ