ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា
|
ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ មិថុនា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹង
ថា៖ រដ្ឋាភិបាលជប៉ុននិងសម្ព័ន្ធភាពកាន់អំណាចមានផែនការកំណត់ថ្ងៃទី ១០
កក្កដាខាងមុខ ដើម្បីរៀបចំការបោះឆ្នោតព្រឹទ្ធសភា។ តាមគំរោង គណៈរដ្ឋមន្ត្រី
របស់នាយករដ្ឋមន្ត្រី លោក Shinzo Abe នឹងអនុម័តលើរបៀបវារៈនាប៉ុន្មានថ្ងៃ
ខាងមុខ។ តាមនោះ យុទ្ធនាការចលនា សម្លេងគាំទ្រអាចចាប់ផ្តើម ចាប់ពីថ្ងៃទី
២២ មិថុនា ខាងមុខ។ ក្នុងការបោះឆ្នោតលើកនេះ សម្ព័ន្ធភាពគណៈបក្សកាន់
អំណាចនឹងត្រូវប្រឈមមុននឹងការចោទប្រកាន់របស់គណៈបក្ស ប្រឆាំងនានា
ដែលចាត់ទុកថា៖ រដ្ឋអំណាចរបស់នាយរកដ្ឋមន្ត្រី Shinzo Abe ទទួលបរាជ័យ
ក្នុងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបីយវត្ថុ Abenomics សំដៅសា្តរ
ឡើងវិញខឿន សេដ្ឋកិច្ចរបស់ជប៉ុនដែលនាំទៅដល់ការពន្យាពេលពេលវេលា
បង្កើនពន្ធពីខែ មេសា ឆ្នាំ ២០១៧ ដល់ខែ តុលា ឆ្នាំ ២០១៩៕