ជប៉ុនមានគោលបំណងចង់យកបញ្ហាចាប់ពង្រត់ពលរដ្ឋចូលក្នុងខ្លឹមសារនៃជំនួបកំពូលអាមេរិក-ស.ប.ប.ក.
(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងរៀបចំផែនការជួបធ្វើការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump មុនពេលប្រព្រឹត្តទៅជំនួប កំពូលអាមេរិក - ស.ប.ប.ក. ដែលគ្រោងនឹងបាររព្ធឡើងនាថ្ងៃទី ១២ មិថុនា ខាងមុខ។
ជប៉ុនមានគោលបំណងចង់យកបញ្ហាចាប់ពង្រត់ពលរដ្ឋចូលក្នុងខ្លឹមសារនៃជំនួបកំពូលអាមេរិក-ស.ប.ប.ក. |
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងរៀបចំផែនការជួបធ្វើការជា មួយប្រធានាធិបតីអាមេរិក លោក Donald Trump មុនពេលប្រព្រឹត្តទៅជំនួប កំពូលអាមេរិក - ស.ប.ប.ក. ដែលគ្រោងនឹងបាររព្ធឡើងនាថ្ងៃទី ១២ មិថុនា ខាងមុខ។ តាមគំរោង ភាគីទាំងពីរនឹងជួបសន្ទនាជាមួយគ្នានៅសន្និសីទកំពូល ក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នៅកាណាដាចាប់ពីថ្អៃទី ៨ ដល់ទី ៩ មិថុនា។ លោក Shinzo Abe នឹងស្នើឲ្យភាគី អាមេរិកនិយាយដល់ការដោះស្រាយបញ្ហាប្រជាពលរដ្ឋជប៉ុនដែលត្រូវបានរដ្ឋអំណាច ស.ប.ប.ក. ចាប់ពង្រត់ក្នុងសម័យកាលសង្គ្រាម។ រដ្ឋាភិបាលជប៉ិនបាន សម្តែងក្តីសង្ឃឹមថា៖ ប្រធានាធិបតីអាមេរិកនឹងទៅបំពេញទស្សកិច្ចនៅជប៉ុនដើម្បី ផ្លាស់ប្តូរយោបល់អំពីខ្លឹមសារនៃជំនួបកំពូល អាមេរិក-ស.ប.ប.ក. ខាងមុខ៕