ជប៉ុនមានចំនួនករណីឆ្លងកូវីដ-១៩ លើសពី ៤លានករណី
(VOVWORLD) - យោងតាមទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ (ម៉ោង UTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤១៥,៧លាននាក់ និងមានករណីស្លាប់ចំនួនជាង ៥,៨៥លាននាក់។
បុគ្គលិកសុខាភិបាលចាក់វវ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ- ១៩ ដោយមានករណីឆ្លងជំងឺជិត ៨០លាននាក់ និងករណីស្លាប់ចំនួន៩៤៨.៧៥៩នាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
យោងតាមសេចក្តីជូនដំណឹង នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ របស់ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺកូរ៉េខាងត្បូង(KDCA) បានឲ្យដឹងថា ប្រទេសនេះបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួនជាង ៩០,០០០នាក់។ បច្ចុប្បន្ន កូរ៉េខាងត្បូងមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួនជាង ៧,២ពាន់នាក់។ លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកុម្ភៈ រដ្ឋាភិបាលលកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តថា តើត្រូវកែសម្រួលវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបច្ចុប្បន្នដេរ ឬទេ។
ទន្ទឹមនឹងនេះ ទិន្នន័យក្នុងប្រទេសជប៉ុនបានបង្ហាញថា ជប៉ុនមានចំនួនករណីឆ្លងកូវីដ-១៩ លើសពី ៤លាននាក់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាលើកដំបូងកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក ជប៉ុនបានឃើញពីរលកនៃការឆ្លងកូវីដ-១៩ ចំនួន៦លលើក។ ក្នុងរលកនៃការឆ្លងរាលដាលបច្ចុប្បន្ន វីរុសបំប្លែងថ្មី Omicron កំពុងគ្របដណ្តប់ស្ទើរតែទាំងស្រុង នៅក្នុងប្រទេសជប៉ុន ដែលនាំឱ្យបរិមាណករណីឆ្លងកូវីដ-១៩ សរុបក្នុងប្រទេសអាស៊ីឦសានមួយនេះ កើនឡើងលើសពី ៤លាននាក់៕