ជប៉ុនយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជាមួយអាស៊ាននៅឆ្នាំ២០២៣

(VOVWORLD) - ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Ismail Sabri បានឲ្យដឹងថា លោកបានធ្វើលើកឡើងសំណើរខាងលើជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅទីក្រុងតូក្យូមួយថ្ងៃមុននោះ។ 
ជប៉ុនយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជាមួយអាស៊ាននៅឆ្នាំ២០២៣ - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida (កណ្ដាល) អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអស៊ាន-ជប៉ុនតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob កាលពីថ្ងៃទី ២៨ ឧសភា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននឹងត្រូវបានធ្វើឡើងដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនៅឆ្នាំ ២០២៣។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Ismail Sabri បានឲ្យដឹងថា លោកបានធ្វើលើកឡើងសំណើរខាងលើជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅទីក្រុងតូក្យូមួយថ្ងៃមុននោះ។ តាមនោះ លោកនាយករដ្ឋមន្ត្រី Ismail Sabri បានស្នើឲ្យជប៉ុនគួរតែអនុវត្តន៍ការសន្យារបស់ខ្លួន មិនត្រឹមតែជាមួយម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងជាមួយអាស៊ានទៀតផង។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Kishida បានយល់ព្រមរៀបចំកិច្ចប្រជុំមួយនៅឆ្នាំក្រោយ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រី Ismail Sabri ក៏បានបញ្ជាក់ជាមួយសមភាគីជប៉ុនថា ម៉ាឡេស៊ីនឹងមិនធ្វើសម្បទានចំពោះការគំរាមកំហែងក្រោមគ្រប់រូបភាពទៅលើអធិបតេយ្យភាពជាតិនៅសមុទ្រខាងកើតឡើយ ព្រមទាំងបញ្ជាក់ផងដែរថា នៅពេលដោះស្រាយបញ្ហាស្មុគស្មាញអំពីជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ដែលពាក់ព័ន្ធដល់ទំនាក់ទំនងរវាងបណ្ដាប្រទេសនោះ គឺប្រទេសពាក់ព័ន្ធទាំងអស់ត្រូវតែសន្យាធានាការថែរក្សាសេរីភាពនាវាចរណ៍នៅតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ